បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា កញ្ចប់ជំនួយការពារជាតិមានទំហំ ទឹកប្រាក់១២៥លានដុល្លារឲ្យប្រទេសអ៊ុយក្រែន រួមានទូកល្បាតពាសដែក ឧបករណ៍រ៉ាដា និងសម្ភារៈពេទ្យយោធា។
សេចក្តីថ្លែងការណ៍មួយនៅក្នុងខែមិថុនា ឆ្នាំ២០២០ ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងគៀវបាននិយាយថា ជំនួយនោះ ជាផ្នែកនៃគោលគំនិតជួយផ្នែកសន្តិសុខអ៊ុយក្រែន ដែលបានគ្រោងទុកតាំងពីឆ្នាំ២០២០ និងលក្ខខណ្ឌលើភាពរីកចម្រើន របស់អ៊ុយក្រែនស្តីពីកំណែទម្រង់ការពារជាតិនោះ នឹងផ្តល់ឲ្យនូវសម្ភារៈគាំទ្រដល់កម្មវិធីហ្វឹកហាត់កំពុងតែប្រព្រឹត្តទៅ និងតម្រូវការផ្នែកប្រតិបត្តិការ។
មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា ប្រាក់ចំនួន១៥០លានដុល្លារផ្សេងទៀតក្នុងការផ្គត់ផ្គង់ នឹងត្រូវបានបង្ហាញ នៅពេលក្រសួងការបរទេសអាមេរិកបញ្ជាក់ថា អ៊ុយក្រែនបានធ្វើការអភិវឌ្ឍគ្រប់គ្រាន់ លើកំណែទម្រង់ការពារជាតិសំខាន់ៗ នៅក្នុងឆ្នាំនេះ តាមដែលច្បាប់អាជ្ញាការពារជាតិតម្រូវ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្តេជ្ញាផ្តល់ជំនួយជាង២ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលប្រទេសរុស្ស៊ី បានដាក់ឧបទ្វីបគ្រីមាចូលជាឧបសម្ព័ន្ធរបស់ខ្លួន៕ប្រែសម្រួល៖ប៉ាង កុង