បរទេស ៖ យោធាអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតតិចបំផុតចំនួន ១០គ្រាប់ នៅថ្ងៃពុធនេះ បានធ្លាក់នៅមូលដ្ឋាន កងទ័ពអាកាស Ain al-Asad របស់ប្រទេសអ៊ីរ៉ាក់ ជាទីឈរជើង របស់កងកម្លាំង សហរដ្ឋអាមេរិក កងកម្លាំងចម្រុះនិងអ៊ីរ៉ាក់។
នេះគឺជាការវាយប្រហារ ដោយគ្រាប់រ៉ុកកែតទីពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងខែនេះ និងបានធ្វើឡើងក្រោយពីរថ្ងៃមុន ពេលសម្តេចប៉ាប Pope Francis នឹងធ្វើទស្សនកិច្ចប្រទេសនេះ ប៉ុន្តែកាវាយប្រាហារនេះ មិនបានបង្កឲ្យមាន ខាតបង់ធ្ងន់ធ្ងរទេ ។
មន្ត្រីទីបញ្ជាការប្រតិបត្តិការ នៅទីក្រុងបាដាដមួយរូប បាននិយាយប្រាប់សារព័ត៌មានថា គ្រាប់រ៉ុកកែតប្រហែលចំនួន១៣គ្រាប់ ត្រូវបានគេបាញ់ ចេញពីទីតាំងមួយចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីមូលដ្ឋានទ័ពអាកាស ដែលស្ថិតនៅក្នុង ខេត្ត Anbar ភាគខាងលិចនោះ។
ចំណែកប្រភពសន្តិសុខ អ៊ីរ៉ាក់មួយផ្សេងទៀត និងមន្ត្រីរដ្ឋាភិបាលមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា គ្រាប់រ៉ុកកែតទាំងនោះ គឺបាញ់ចេញពីតំបន់ Baiader នៅភាគខាងលិចទីក្រុងបាដាដ៕
ប្រែសម្រួល៖ប៉ាង កុង