ភ្នំពេញៈ ក្រុមហ៊ុនអន្តរជាតិជាច្រើន នឹងបង្វែរទិសដៅវិនិយោគពីមីយ៉ាន់ម៉ា មកកម្ពុជា បន្ទាប់រដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាននិងកំពុងធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុនជាច្រើន ជួបប្រទះនឹងបញ្ហា ហើយក្រុមហ៊ុន ដែលបម្រុងនឹងវិនិយោគនៅក្នុងប្រទេស បង្វែរទិសដៅវិនិយោកខ្លួនទៅប្រទេសក្នុងតំបន់ ពិសេសកម្ពុជា។
អ្នកប្រតិបត្តិការ ក្នុងវិស័យធុរកិច្ចអន្តរជាតិ បានលើកឡើងថា ដោយសារតែរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងក្លាយជាទិសដៅ សម្រាប់វិនិយោគិន ដើម្បីផ្លាស់ប្តូរមូលធនរបស់ពួកគេមកប្រទេសនេះ។
លោក Andrew Durke នាយកប្រតិបត្តិការិយាល័ក្រុមហ៊ុន Obor ដែលត្រូវបានដកស្រង់ពីសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ជឿជាក់ថា វិនិយោគិន ដែលផ្តោតលើប្រទេសមីយ៉ាន់ម៉ា ប្រហែលជាត្រៀមវិនិយោគប្រទេសផ្សេង។
លោកបានមានប្រសាសន៍ថា“ខ្ញុំរំពឹងថា វិនិយោគិនជាច្រើន ដែលចាកចេញពីប្រទេសមីយ៉ាន់ម៉ា ផ្លាស់ប្តូរពីយុទ្ធសាស្ត្រវិនិយោគពីមីយ៉ាន់ម៉ា ទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់” ។
ក្រុមហ៊ុនអូ Obor Capital ដែលបានវិនិយោគ លើអាជីវកម្មចំនួន៥នៅកម្ពុជា និងក្រុមហ៊ុនវៀតណាមមួយបានលើកឡើថា ប្រទេសកម្ពុជាជាទិសដៅវិនិយោគ ដែលដ៏ពេញនិយម។
លោកបានបន្តថា “កម្ពុជាអាចស្រូបយកដើមទុនកាន់តែច្រើន ជាពិសេសសម្រាប់កិច្ចព្រមព្រៀង វិនិយោគក្នុងចន្លោះពី៥០០.០០០ ទៅ៣លានដុល្លារ” ។ លោកថា “ពិនិត្យមើលលក្ខណៈ ដែលធ្វើឱ្យមីយ៉ាន់ម៉ាទាក់ទាញអ្នកវិនិយោគ ខ្ញុំគិតថាប្រទេសកម្ពុជា គឺស្រដៀងនឹងប្រទេសមីយ៉ាន់ម៉ាដែរ” ។ លោកលើកបែបនេះ សំដៅទៅលើបរិយាកាសវិនិយោគ។
បរិយាកាសវិនិយោគ របស់ប្រទេសកម្ពុជា កំពុងមានភាពប្រសើរឡើង ដែលជំរុញដោយការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងវិស័យបច្ចេកវិទ្យា។ នេះក៏ត្រូវបានជំរុញដោយលក្ខខណ្ឌទីផ្សារវិជ្ជមាន ដូចជា ស្ថេរភាពរូបិយប័ណ្ណ ដែលទាក់ទងនឹងសេដ្ឋកិច្ចដុល្លាររូបនីយកម្ម ការរឹតត្បិតរំហូរមូលធនមិនសូវតឹងរឹង បើប្រៀបធៀបទៅនឹងទីផ្សារអាស៊ានជិតខាង និងការបើកចំហ ចំពោះការវិនិយោគផ្ទាល់ពីបរទេស (អនុញ្ញាតឱ្យមានភាពជាម្ចាស់ភាគហ៊ុនបរទេស១០០ភាគរយនៃក្រុមហ៊ុន ដោយមានករណីលើកលែង)៕ ប្រភព៖ https://www.propertyarea.asia/