ព្រឹត្តិការណ៍

រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ វាយប្រហារ ណូវែលសេឡង់ រលកយក្សស៊ូណាមិ អាចនឹងកើតឡើងទូទាំង មហាសមុទ្រប៉ាស៊ីហ្វិក

ស៊ីដនី៖ ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការរញ្ជួយដីដែលមានកម្លាំង ៨.១ រ៉ិចទ័រ បានវាយប្រហារ នៅណូវែលសេឡង់ នៅព្រឹកថ្ងៃសុក្រនេះ បង្កឱ្យមានការដាស់តឿន រលកយក្សស៊ូណាមិ នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។

ការរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើង នៅម៉ោង ៨ និង ២៨ នាទីព្រឹកម៉ោងក្នុងស្រុកក្បែរកោះ Kermadec នៃប្រទេសណូវែលសេឡង់ ក្នុងជម្រៅ ១៩ គីឡូម៉ែត្រ។

យោងតាមមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ ប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅកោះហាវ៉ៃ បានឱ្យដឹងថា បន្ទាប់ពីមានការរញ្ជួយដីនេះការដាស់តឿនរលកយក្សស៊ូណាមិ រហូតដល់ ១ ម៉ែត្រត្រូវបានចេញផ្សាយ សម្រាប់តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលរួមមានប្រទេសអូស្ត្រាលី ស៊ីលី អេក្វាឌ័រ និងប៉េរូ។

ទីភ្នាក់ងារអាកាសធាតុជប៉ុនបានឲ្យដឹងផដែរថា រលកយក្សស៊ូណាមិ អាចប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកដ៏ធំទូលាយ ហើយកំពុងវាយតម្លៃពីផលប៉ះពាល់ ដែលអាចកើតមានលើប្រទេស។

នៅព្រឹកថ្ងៃនេះការរញ្ជួយដីដ៏មានឥទ្ធិពលពីរ ក៏បានកើតឡើងនៅណូវែលសេឡង់ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ នៅលើកោះនេះ។

បន្ទាប់ពីការរញ្ជួយដីលើកដំបូងដែលបានវាយប្រហារ ដោយកម្លាំង ៧.៣ រ៉ិចទ័រនៅម៉ោង ២ និហ២៧ នាទីព្រឹក រលកយក្សស៊ូណាមិ មានកម្ពស់ រហូតដល់ ២៨ សង្ទីម៉ែត្រត្រូវបានគេសង្កេតឃើញនៅកោះភាគខាងជើង។

USGS បានធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការ temblor ដំបូងដែលបានកើតឡើង ១៧៨ គីឡូម៉ែត្រភាគឦសាននៃកោះភាគខាងជើង នៅជម្រៅ ១០ គីឡូម៉ែត្រដល់ ៧.៣ ពីការប៉ាន់ស្មានដំបូង ៦.៩រ៉ិចទ័រ៕

Most Popular

To Top