ព័ត៌មានអន្តរជាតិ

អាមេរិកស្វែងរក ការគំាទ្រ បង្កើនដំណើរការសន្តិភាព នៅអាហ្វហ្គានីស្ថាន

បរទេស៖ប្រសិតពិសេសប្រចាំ ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូល ទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។

ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។

តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ ដែលតាមដានយ៉ាងជិតស្និទ្ធចំពោះដំណើរការនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកគិតថា ទីក្រុងដូហាកំពុងតែមិនដំណើរការល្អ និងចំាបាច់ត្រូវការសន្ទុះនិងវិធីសាស្ត្រផ្សងទៀត”។

គួរបញ្ជាក់ថា លោក Zalmay Khalilzad ជាមន្ត្រីការទូតអាមេរិកប្រចាំ នៅអាហ្វហ្គានីស្ថាន កំពុងតែធ្វើទស្សនកិច្ចទៅក្រុងកាប៊ុល ទីក្រុងដូហា និងរដ្ឋធានីក្នុងតំបន់ដទៃទៀត ក្នុងដំណើរទស្សនកិច្ចដំបូងរបស់លោក ចាប់តាំងពីរដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន បានចាប់ផ្តើមធ្វើការពិនិត្យឡើងវិញនូវជម្រើសរបស់ខ្លួន សម្រាប់ដំណើរការសន្តិភាព និងស្របពេលដែលពេលវេលាអស់ទៅ នៅមុនកាលផុតកំណត់ នៃការដកទ័ពអាមេរិកនាថ្ងៃទី០១ខែឧសភា៕

Most Popular

To Top