ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញនូវជំនឿចិត្តល្អ និងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញនៅពេលឆាប់ៗនេះ។
លោកវ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា សហរដ្ឋអាមេរិក ដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង និងការដាក់សម្ពាធជាអតិបរមារបស់ខ្លួនទៅលើអ៊ីរ៉ង់ បាននាំឱ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។
លោក វ៉ាង យី បានបន្ថែមថា រដ្ឋបាលអាមេរិកថ្មីបានសម្តែងនូវឆន្ទៈក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញ ប្រទេសចិនអំពាវនាវឱ្យភាគីអាមេរិក បង្ហាញភាពស្មោះត្រង់ និងចាត់វិធានការភ្លាមៗរួមទាំងការដកទណ្ឌកម្មឯកតោភាគីខុសច្បាប់ និងយុត្តាធិការលើអង្គភាព និងបុគ្គលភាគីទី៣៕ចិន ជំរុញឲ្យអាមេរិក វិលចូលកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ក្នុងពេលឆាប់ៗនេះដោយ ឈូក បូរ៉ា