បុរសវ័យ ៦១ឆ្នាំ Joachim Low ត្រូវ បានកាសែត the Goal នៅថ្ងៃនេះ ចេញផ្សាយថា នឹងប្រកាសលាឈប់ ពីអាជីពហើយ បន្ទាប់ពីបានចំណាយពេល១៥ឆ្នាំ ក្នុងនាមជាគ្រូបង្វឹក របស់ជម្រើសជាតិ អាល្លឺម៉ង់ តាមរយៈការបញ្ចប់ទៅ នៃពានរង្វាន់ដ៏ធំមួយទៀត នៅរដូវក្តៅនេះ ។
ប្រភពដដែលបាន បញ្ជាក់ថា លោក Joachim Low នឹងបន្តតំណែង ជាគ្រូបង្វឹក របស់ជម្រើសជាតិ ដដែលរហូតដល់ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ បញ្ចប់ទៅជាមុនសិន ទោះបីជាក្រុមអាចលើក
ពាននេះបានឬ មិនបានក្តី ។
បុរសរូប នេះ គឺជាអ្នក ដែលបានជួយឲ្យអាល្លឺម៉ង់ លើកពានពិភពលោក ឆ្នាំ២០១៤ ប៉ុន្តែបែរជាមិនអាចបង្ហាញខ្លួន នៅពានរង្វាន់ ពីភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី កុងត្រារបស់គាត់ និងអាជីពរបស់គាត់ នឹងត្រូវបញ្ចប់ទៅ នៅក្នុងឆ្នាំ២០២២ ខាងមុខនេះហើយ ៕
ប្រែសម្រួល៖ស៊ុនលី