បរទេស៖ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ក្រុងឌុបៃនៅសប្តាហ៍នេះ បានធ្វើការប្រកាសប្រាប់ទៅកាន់បុគ្គលិកទាំងអស់របស ខ្លួនក្នុងការទទួលយកការ ចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឬក៏ជ្រើសយកវិធី ធ្វើតេស្តជារៀងរាល់ពេលនៅពេល ដែលប្រតិបត្តិការងារនឹង ចាប់ផ្តើមដំណើរការ ឡើងវិញ។
នៅសារជាអេឡិកត្រូនិកឬអ៊ីម៉េលមួយសម្រាប់ តែបុគ្គលិករបស់ខ្លួន Emirates បានបញ្ជាក់ថាយ៉ាងច្បាស់ថារាល់បុគ្គលិកផ្នែកបម្រើការ លើយន្តហោះរបស់ខ្លួនទាំង អស់ចាប់ពីថ្ងៃទី១៥ខែមិនាត ទៅប្រសិនបើអ្នកណាមិនទាន់ បានចាក់វ៉ាក់សាំងទេនោះនឹងត្រូវធ្វើការធ្វើតេស្តម្តងសម្រាប់ សុពលភាពរយៈ ៧ថ្ងៃជារៀងរាល់ពេលដែល ប្រតិបត្តិការហោះហើររបស់ខ្លួន។
នៅក្រោយលេចឬព័ត៌មាននេះអ្នកតំណាងរបស់ក្រុមហ៊ុន បានបញ្ជាក់ថា United Arab Emirates និងបុគ្គលិកទាំងអស់ របស់ខ្លួននឹងត្រូវ ដាក់ឲ្យអនុវត្តទៅលើគោលការណ៍ថ្មីនេះ ចាប់ពីពេលជូនដំណឹងនេះតទៅ។
គួរឲ្យដឹងដែរថាក្រុមហ៊ុន អាកាសចររបស់រដ្ឋមួយនេះ បានចាប់ផ្តើមដំណើរការចែកចាយវ៉ាក់សាំងដោយឥតគិតថ្លៃឡើយជូនពលរដ្ឋរបស់ខ្លួនជាមួយនឹងវ៉ាក់សាំង ប្រភេទ Pfizer និង Sinopharm តាំងតែពីខែមករាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី