អាចម៍ផ្កាយធំបំផុតមួយ នឹងហោះឆ្លងកាត់ផែនដី នៅចម្ងាយប្រមាណត្រឹម ២លានគីឡូម៉ែត្រ ពីភពផែនដីនៅថ្ងៃទី ២១ ខែមីនាខាងមុខនេះ។
ការហោះមកក្បែរភពផែនដីនេះ នឹងអនុញ្ញាតឱ្យតារាវិទូមើល ឃើញអាចម៍ផ្កាយឈ្មោះ 2001 FO32បានកៀកបំផុត។ 2001 FO32 ត្រូវប៉ាន់ស្មានថាមានអង្កត់ផ្ចិតប្រហែល ៩១៥ ម៉ែត្រ ពោលគឺធំជាងតារាងបាល់ទាត់ ៩ដង អ្នកវិទ្យាសាស្ត្ររកឃើញវាកាលពី ២០ឆ្នាំមុន។
អង្គការណាសាឲ្យដឹងថា អាចម៍ផ្កាយ 2001 FO32 នឹងឆ្លងកាត់ក្នុងល្បឿន ប្រមាណ ១២៤០០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺលឿនជាងល្បឿនរបស់អាចម៍ផ្កាយភាគច្រើនដែលធ្លាប់ហោះកាត់ផែនដី យើងនេះ ៕ sabay