កីឡា

Zidane និយាយថាមិនច្បាស់ឡើយអំពីអនាគត់ របស់ Ramos

គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Zinedine Zidane មកដល់ពេលនេះបានសារភាពថាគាត់មិនច្បាស់ទេនៅពេលនេះអំពីអនាគតរបស់កីឡាករ ខ្សែការពារប្រធានក្រុម Sergio Ramos ។

គួរឲ្យដឹងដែរថា Ramos សញ្ជាតិអេស្បាញរូបនេះត្រូវបានគេមើលឃើញមានកុងត្រាកាន់តែកៀក ទៅនឹងសុពលភាពជាមួយនឹងកីឡាដ្ឋាន Santiago Bernabeu ទៅហើយ

នៅចុងរដូវកាលបច្ចុប្បន្បនេះ ប៉ុន្តែគាត់មិនទាន់បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបន្តកុងត្រាថ្មីនៅឡើយ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថានឹងឈានទៅដល់ទីបញ្ចប់ នៃពេលវេលា១៦ឆ្នាំរបស់គាត់ហើោយជាមួយនឹង Real Madrid បន្ទាប់ពីបានផ្ទេរមកដល់ទីនេះតាំងតែពីឆ្នាំ២០០៥ពីក្លឹប Sevilla៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top