ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រព្រមាន ៖ ការអនុញ្ញាត ឲ្យកូនរបស់អ្នក មើលស្មាតហ្វូន ដើម្បីឲ្យពួកគេស្ងប់ចិត្ត អាចធ្វើបាបកូន នាពេលអនាគត

អាមេរិក ៖ ការសិក្សាថ្មីមួយ បានព្រមានថា ចំពោះឳពុកម្តាយ តែងតែអនុញ្ញាត ឲ្យកូនតូចរបស់ខ្លួនលេង និងមើលស្មាតហ្វូន ឬថេប្លេត ដើម្បីធ្វើឲ្យពួកគេស្ងប់ចិត្ត អាចធ្វើឲ្យការលួងលោម របស់ពួកគេកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នៅក្នុងការពិសោធន៍ អ្នកស្រាវជ្រាវ អាមេរិកបានសង្កេតឃើញក្មេងចេះ ដើរតេះតះអាយុពី២ទៅ៣ឆ្នាំ បន្ទាប់ពីគំនូរជីវចលមួយ ដែលពួកគេកំពុងមើលត្រូវ បានបញ្ចប់មុនអាយុ ។ ឪពុកម្តាយក៏ត្រូវបានគេសួរ សំណួរអំពីថា តើពួកគេពឹងផ្អែកយ៉ាងខ្លាំង ទៅលើប្រព័ន្ធផ្សព្វផ្សាយអេឡិច ត្រូនិចរួមទាំងទូរទស្សន៍ ថេប្លេត ទូរស័ព្ទ និងហ្គេមវីដេអូ ដើម្បីធ្វើឲ្យកូនរបស់ពួកគេស្ងប់ ។

អ្នកជំនាញ បានរកឃើញថា ក្មេងៗ ដែលទើបចេះដើរតេះតះធ្លាប់ត្រូវ បានគេឲ្យមើលប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិក ដើម្បីការពារពីការរមួលក្រពើ មានអារម្មណ៍ ជ្រួលច្របល់ នៅពេលវាត្រូវបានគេដកចេញ។ ទោះបីជាការឲ្យកូនតូចលេង នៅលើទូរស័ព្ទ ឬថេប្លេតហាក់ដូចជាវិធី ដែលគ្មានគ្រោះថ្នាក់ដើម្បីបម្បែរអារម្មណ៍ពួកគេ នៅពេលពួកគេមានការលំបាកក៏ដោយ ក្នុងរយៈពេលវែង វាអាចធ្វើឲ្យប្រតិកម្មកាន់តែធ្ងន់ធ្ងរ និងកាន់តែអាក្រក់នៅពេលពួក គេត្រូវបានគេយកទៅឆ្ងាយ ។

អ្នកស្រាវជ្រាវណែនាំឪពុកម្តាយថា ពួកគេគួរតែចៀសវាង ការប្រើប្រាស់ស្មាតហ្វូន និងថេប្លេតជាយុទ្ធសាស្ត្រ ចម្បង របស់ពួកគេដើម្បីចៀសវាង ការលួងលោមដ៏គួរឲ្យអាម៉ាសនៅក្នុងទីសាធារណៈ។ អ្នកស្រាវជ្រាវ Sarah M. Coyne មកពីសាកលវិទ្យាល័យ Brigham Young រដ្ឋ Utah ថា ឪពុកម្តាយគួរតែចៀសវាងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយ ចម្បង នៃការគ្រប់គ្រង អារម្មណ៍របស់កូន ៗ ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top