ព័ត៌មានអន្តរជាតិ

តាក់ស៊ីហោះគ្មាន អ្នកបើកបរអាច នៃភ្ញៀវទេសចរ ទៅភោជនីយដ្ឋាន នៅលើប៉មអេកូ កម្ពស់៣០មែត្រ មើលពីលើទីរហោ ស្ថានអ៊ីតាលី

អ៊ីតាលី ៖ អ្នកទេសចរ អាចត្រូវបានគ្រវី ដោយការជិះតាក់ស៊ីហោះ ដើម្បីរីករាយនឹងទទួលយក បទពិសោធន៍ នៃទទួលទានអាហារ ដ៏ប្រណីតនៅលើប៉មអេកូ កម្ពស់ជាង៣០ម៉ែត្រ ដែលមើលពីលើទីរហោស្ថាន នៃប្រទេសអ៊ីតាលី ក្នុងគំនិតថ្មី ដ៏អស្ចារ្យមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វាគឺជាលទ្ធផល នៃការសហការគ្នា រវាងក្រុមហ៊ុនផលិតយន្តហោះគ្មាន មនុស្សបើក EHang Holdings និងស្ថាបត្យករ នៅក្រុមហ៊ុន Giancarlo Zema Design Groupមានមូលដ្ឋាន នៅទីក្រុងរ៉ូម។ ប៉មនីមួយៗ មានឈ្មោះថា “ កំពូលភ្នំបញ្ឈរ” ព្រោះថា វានឹងអនុញ្ញាត ឲ្យយន្តហោះ ដែលគ្មានអ្នកបើកបរចុះចតបញ្ឈរ នៅលើដំបូលរបស់ពួកគេ នឹងមានលក្ខណៈអេកូ និងដំណើរការ ដោយថាមពលបៃតង ។

បន្ទាប់ពីបានទទួលទាន អាហារយ៉ាង ស្កប់ស្កល់ និងទទួលយកទេសភាព ដ៏អស្ចារ្យរថយន្តហោះនឹងនាំភ្ញៀវ ទេសចរតាមជើងហោះហើរ ទេសភាពត្រឡប់ ទៅសណ្ឋាគារ នៅក្បែរនោះវិញ ។ យោងទៅតាមអ្នករចនាថា ការរចនាប្លែកនៃប៉មបញ្ឈរ ត្រូវបានបំផុសគំនិត ដោយ Baobab ជាប្រភេទដើមឈើ មានអាយុកាលយូរអង្វែងដែលមានដើមកំណើត នៅទ្វីបអាហ្រ្វិកហើយនឹងត្រូវបាន សាងសង់ចេញពីឈើនិងដែក ថែបរួមបញ្ចូលគ្នា ។

នៅខាងក្នុងប៉មនីមួយៗ នឹងមានហាងកាហ្វេ បន្ទប់រង់ចាំមួយ និងមានទំហំ២០០ ម៉ែតការ៉េ មានទេសភាពស្រស់ស្អាត អាចចូលបានដោយប្រើ ជណ្តើរយន្តកណ្ដាល ។ ទន្ទឹមនឹងនេះដំបូលរាបស្មើរ នៅលើកំពូលភ្នំបញ្ឈរនីមួយៗ នឹងត្រូវបានបំពាក់ដោយបន្ទះសូឡា ដែលមិនរអិលអាចបង្កើត ថាមពលបានច្រើនជាង ៣០០ គីឡូវ៉ាត់ក្នុងមួយថ្ងៃ ៕ដោយ៖លី ភីលីព

Most Popular

To Top