ព័ត៌មានអន្តរជាតិ

ស្បែកមុខបង្ហាញ សញ្ញាច្បាស់ ៖ ឆ្កែរបស់អ្នកអាច នឹងមានភាពតានតឹង ដោយកាយវិការ លិឌបបូរមាត់ ភ្ជាប់ត្រចៀករបស់ពួកគេ

អង់គ្លេស ៖ អង្គការសប្បុរសធម៌ Blue Cross កំពុងធ្វើការព្រមានដល់ម្ចាស់ឆ្កែ ឲ្យប្រយ័ត្នប្រយែងកាន់ តែខ្លាំងឡើង ចំពោះសញ្ញាដែលបង្ហាញថា សត្វឆ្កែរបស់ពួក អ្នកមានភាពតានតឹង អាចធ្វើឲ្យមានបញ្ហា ផ្នែកអាកប្បកិរិយានូវត្រង់ ចំណុងណាមួយ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

Blue Cross និយាយថា សញ្ញាដែលអាចបញ្ជាក់បានថា សត្វឆ្កែមានភាពតានតឹង រួមមានការបាត់បង់ ចំណង់អាហារ ការឈ្លានពានត្រង់កន្ទុយ នៅចន្លោះជើង ឬខ្នងឆ្ងាយពីនរណាម្នាក់ ឬអ្វីមួយ ជាពិសេសសញ្ញានៃសកម្មភាពលិឌបបូរមាត់ ។

សញ្ញាស្ត្រេស ដែលងាយនឹងបាត់បង់ និងងាយកើតមានរួមមានបញ្ចេញ ចម្លែក ដើរទៅមុខ ហើយឆ្កែលិទ្ធបបូរមាត់ របស់ខ្លួនពេលមិនបរិភោគ ឬផឹក និងសកម្មភាពត្រចៀក ត្រឡប់មកវិញ ។ សប្បុរសធម៌ចក្រភពអង់គ្លេស មានការព្រួយបារម្ភថា សត្វឆ្កែរាប់ពាន់ក្បាល អាចត្រូវបានលក់ ឬបោះបង់ចោល ប្រសិនបើសញ្ញានៃភាពតានតឹងត្រូវបានបកស្រាយមិនត្រឹមត្រូវថា ជាគុណវិបត្តិបុគ្គលិកលក្ខណៈ ។

លោក Karly Smith ផ្នែកឥរិយាបទសត្វនៅ Blue Cross បានប្រាប់ថា រោគសញ្ញា នៃស្ត្រេសអាចត្រូវបានខកខាន ឬអាចយល់ងាយ។ ឧទាហរណ៍ យើងគិតថា សត្វឆ្កែដែលនឿយហត់ ពួកគេមិនស៊ី ឬវាមិនឃ្លាន ។

តាមពិតចំណុចទាំង២ នេះអាចជាសញ្ញាបង្ហាញថា ឆ្កែរបស់អ្នកខ្វល់ខ្វាយនឹងអ្វីមួយ ។ Blue Cross ក៏ភ័យខ្លាចថា សត្វឆ្កែមួយចំនួនអាចនឹងតានតឹង និងវិវឌ្ឍន៍នូវឥរិយាបថ នៅពេលទម្លាប់ចាប់ផ្តើមផ្លាស់ប្តូរ នៅផ្ទះនៅពេល ដែលការចាក់សោរ Covid 19៕ដោយ៖លី ភីលីព

Most Popular

To Top