បច្ចេកវិទ្យា

ក្រុមហ៊ុនផលិត រថយន្តជប៉ុន Toyota, Isuzu និងHino បង្កើតភាពជាដៃគូសម្រាប់បច្ចេកវិទ្យារថយន្តដឹកទំនិញ

តូក្យូ៖ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota, Isuzu និង Hino បាននិយាយរួមគ្នាថា ពួកគេកំពុងបង្កើតភាពជាដៃគូ មួយនឹងរថយន្តពាណិជ្ជកម្មដើម្បីធ្វើការជាមួយគ្នាលើបច្ចេកវិទ្យាអគ្គិសនីអ៊ីដ្រូសែន ដែលភ្ជាប់នឹងការបើកបរដោយស្វយ័តយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនទាំង៣បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Toyota Motor Corp ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុន និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ គឺក្រុមហ៊ុន Isuzu Motors នឹងទទួលបានចំណែក ៤,៦ភាគរយក្នុងក្រុមហ៊ុននីមួយៗ ចំណែកក្រុមហ៊ុនHino Motors ជាផ្នែកដឹកទំនិញរបស់ក្រុមហ៊ុន Toyota ហើយធ្លាប់ជាគូប្រជែងរបស់ Isuzu ។

ភាគហ៊ុនចំនួន ៣៩ លានហ៊ុននៃភាគហ៊ុនធម្មតារបស់ក្រុមហ៊ុន Isuzu ដែលក្រុមហ៊ុនToyota កំពុងទទួលមានតម្លៃ ៤២,៨ ពាន់លានយ៉េន ឬប្រហែល ៤០០ លានដុល្លារ។ ពួកគេបាននិយាយថា ក្រុមហ៊ុន Isuzu នឹងទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន Toyota ដែលមានតម្លៃដូចគ្នា។ ក្រុមហ៊ុនទាំង៣រួមបញ្ចូលគ្នាគ្រប់គ្រងទីផ្សាររថយន្តដឹកទំនិញរបស់ជប៉ុន៨០ភាគរយ។

Toyota ដែលធ្វើឲ្យរថយន្តម៉ាក Camry រថយន្ត Prius កូនកាត់ និង Lexus ស៊េរីទំនើបបានលក់ដាច់អស់នៅឆ្នាំ ២០១៨ មានភាគហ៊ុន ៥,៩ភាគរយក្នុងក្រុមហ៊ុន Isuzu ដែលខ្លួនបានទិញកាលពីឆ្នាំ ២០០៦ ។ កិច្ចសហការក្នុងចំណោមក្រុមហ៊ុន Toyota, Isuzu និង Hino រៀបចំឡើងដើម្បីកាត់បន្ថយការសាយភាយដោយការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីដ្រូសែន និងជួយដោះស្រាយបញ្ហាខ្វះខាតរបស់អ្នកបើកបរដោយការចែករម្លែកព័ត៌មានតាមអ៊ីនធើណេត និងធ្វើឲ្យការដឹកជញ្ជូនមានប្រសិទ្ធិភាព៕

Most Popular

To Top