បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមតំណាងរបស់ក្រុមហ៊ុន អាកាសចរណ៍ អាមេរិកឬ Airlines for America បានធ្វើការបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ខ្លួននៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីជួយឲ្យរដ្ឋាភិបាល អាចសម្រេច បានទៅនូវផែនការ លប់ចោលនូវការបំពុលអាកាស ទាំងស្រុងឲ្យបានត្រឹមឆ្នាំ២០៥០ ។
ក្រុមពាណិជ្ជករនេះ បាននិយាយទៀតដែរថា ពួកគេមានគោលបំណងធ្វើការឆ្ពោះ ទៅរកការពង្រីកផលិតកម្ម និងការដាក់ពង្រាយ ឥន្ធនៈអាកាសចរណ៍ ដែលមានភាពប្រកប ដោយនិរន្តរភាពមិនប៉ះពាល់ធម្មជាតិ ឬSAF ប្រមាណជា ២ ពាន់លានហ្គាឡុន សម្រាប់ប្រតិបត្តិករយន្តហោះហោះហើរ នៅអាមេរិក នៅក្នុងឆ្នាំ ២០៣០ ។
Airlines for America ដែលត្រូវបានគេដឹងថា តំណាងឲ្យក្រុមហ៊ុន អាកាសចរណ៍ American Airlines, Delta Air Lines, United Airlines និងផ្សេងទៀតបានបញ្ជាក់ប្រាប់ក្រុម អ្នកសារព័ត៌មានទៀតថា មកដល់ពេលនេះពួកគេក៏បានចាប់ផ្តើមធ្វើការ ទំនាក់ទំនងជាមួយ នឹងរដ្ឋាភិបាលលោក Biden ហើយផងដែរ អំពីផែនការរបស់ពួកគេនេះ និងក៏ដូចជាការពង្រឹងទីផ្សារ ថាមពលប្រេង SAF ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី