ផ្សេងៗ

ប្រធានកីឡារបស់ Dortmund សារភាពថាពិតជាបានពិភាក្សាជាមួយនឹង លោក Raiola មែន

នៅថ្ងៃនេះប្រធានផ្នែកីឡា របស់ក្លឹបអាល្លឺម៉ង់ Borussia Dortmund លោក Michael Zorc បានធ្វើការអះអាងថាលោកពិតជា បានធ្វើការពិភាក្សាគ្នាជាមួយនឹងភ្នាក់ងារកីឡាករ Erling Haaland លោក Raiola ពិតមែន។

ព័ត៌មានចចាមអារាមនៅមុនពេលការ ប្រកាសរបស់លោក Zorc ដោយកាសែតអេស្បាញ ដេលបានចេញផ្សាយថា Raiola បានធ្វើដំណើរ ទៅដល់ប្រទេសអេស្បាញដើម្បីពិភាក្សាអំពីការផ្ទេរកីឡាករ Haaland ទៅកាន់ក្លឹប Barcelona បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

នៅក្នុងការចេញផ្សាយនោះទៀតផងដែរ ក៏បានបញ្ជាក់ដែរថាឪពុករបស់ Haaland ដែលជាអតីតកីឡាកររបស់ជម្រើសជាតិន័រវេសលោក Alf-Inge ក៏បានចូលរួមធ្វើដំណើរទៅជាមួយនឹងលោក Raiola ផងដែរដើម្បីពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានក្លឹបថ្មីរបស់ Barcelona គឺលោក Joan Laporta៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top