កីឡា

អភិបាលខេត្ត ៖ ការរត់ភើ្លងគប់កីឡាអូឡាំពិក មិនអនុញ្ញាត ឲ្យរត់តាមផ្លូវសាធារណៈ ក្នុងទីក្រុងអូសាកា

តូក្យូ៖ អភិបាលខេត្ត នៃប្រទេសជប៉ុន បានមានប្រសាសន៍ថា ការបញ្ជូនតភ្លើង នៃព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងមិនត្រូវបានដំណើរ ការនៅលើដងផ្លូវ សាធារណៈក្នុងទីក្រុងអូសាកាទេ ដោយសារមានករណីវីរុស កើនឡើង ហើយអ្នករៀបចំ បាននិយាយថា ទោះជាយ៉ាងណា ក៏ដោយការលុបចោល មិនទាន់ត្រូវបានគេ សម្រេចចិត្តនៅឡើយទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Gov Hirofumi Yoshimura បានប្រាប់អ្នកយកព័ត៌មានថា យើងសោកស្តាយ ចំពោះអ្នករត់ភ្លើងគប់បញ្ជូនបន្ត ប៉ុន្តែយើងនឹងមិនធ្វើការបញ្ជូនភ្លើង នៅលើផ្លូវសាធារណៈ ក្នុងទីក្រុងអូសាកាទេ ។ លោកបានបន្ថែមថា យើងនឹងពិភាក្សា ជាមួយគណៈកម្មាធិការរៀបចំ Tokyo 2020 ប្រសិនបើមានជម្រើសផ្សេង ។ ការអត្ថាធិប្បាយ របស់ លោកបានធ្វើឡើង មួយថ្ងៃ បន្ទាប់ពីលោក និងអភិបាលក្រុងបានអំពាវនាវ ឲ្យលុបចោលការរត់បន្ត ដែលត្រូវបានលុបចោល ដោយសារមានការរីករាលដាលថ្មីៗ នៃការឆ្លងមេរោគ COVID-19 នៅក្នុងតំបន់ ។

រដ្ឋមន្រ្តីអូឡាំពិកជប៉ុនលោក Tamayo Marukawa បានសម្តែងការគាំទ្រ នៅពេលព្រឹក ដោយនិយាយថា វាសមហេតុផល ដែលរដ្ឋាភិបាលអូសាកា បានស្នើលុបចោល ព្រោះពួកគេត្រូវការទប់ស្កាត់ការ រីករាលដាល នៃការឆ្លង ។ ប៉ុន្តែប្រធាន Tokyo 2020 លោក Seiko Hashimoto បានប្រាប់អ្នកយកព័ត៌មានថា ជោគវាសនានៃជើងបញ្ជូនត របស់ទីក្រុងអូសាកា កំពុងត្រូវបានពិភាក្សានៅឡើយ៕ដោយ៖លី ភីលីព

Most Popular

To Top