អ៊ីស្រាអែល ៖ អ្នកវិទ្យាសាស្ត្រ បាននិយាយថា អំប្រ៊ីយ៉ុង របស់មនុស្សអាច ត្រូវបានដាំដុះនៅក្នុងបំពង់ នៃការសាកល្បង រយៈពេល ៥ សប្តាហ៍ បន្ទាប់ ពីអំប្រ៊ីយ៉ុងកណ្តុរ បានវិវត្តបេះដូង ក្បាល និងចង្វាក់បេះដូងក្នុងពាងមួយ នៃការសិក្សា ដែលបានបង្កើតឡើង នេះបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលមួយ ក្រុមបានដាក់ពាងតូចៗ មានផ្ទុកសារធាតុចិញ្ចឹម នៅខាងក្នុង ដាក់លើ ម៉ាស៊ីនវិល ហើយបូមដាក់គ្នា ជាមួយនឹងល្បាយ អុកស៊ីសែន ដែលមានសម្ពាធ ដើម្បីធ្វើឲ្យដំណើរ ការធម្មជាតិ។ អំប្រ៊ីយ៉ុងអាចលូតលាស់ នៅក្នុងស្បូន សិប្បនិម្មិត បានរហូតដល់ ១២ ថ្ងៃហើយអ្នកស្រាវជ្រាវនិយាយថា ពួកគេមានគម្រោង បន្តការងារ ដើម្បីបង្កើនអំប្រ៊ីយ៉ុង មនុស្សរហូតដល់ ៥ សប្តាហ៍ ។
ទោះបីជាការសិក្សានេះ ត្រូវបានគេចាត់ទុកថា ជាការស្ថាបនាក៏ដោយ ក្រុមការងារយល់ ថា ការប៉ុនប៉ងសាកល្បង របស់មនុស្សនឹង ធ្វើឲ្យមានការជជែកវែកញែក ប្រកបដោយក្រម សីលធម៌ ដោយសារតែការពិតអំប្រ៊ីយ៉ុង របស់មនុស្សនឹងត្រូវ បាត់បង់ ក្នុងកំឡុងពេលស្រាវជ្រាវ។
លោក Jacob Hanna អ្នកជំនាញខាងជីវវិទូ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann បានដឹកនាំក្រុមស្រាវជ្រាវ បានប្រាប់ការត្រួតពិនិត្យបច្ចេកវិទ្យារបស់ MIT ថា ខ្ញុំយល់ពីការលំបាក ខ្ញុំយល់ ហើយអ្នកកំពុងបញ្ចូលដែន នៃការរំលូតកូន ។ លោក Hanna ក៏បានគូសបញ្ជាក់អំប្រ៊ីយ៉ុង ត្រូវបានប្រើក្នុងការសិក្សា ដែលមានអាយុត្រឹមតែ ៥ ថ្ងៃ ហើយត្រូវបានប្រមូលពីគ្លីនិក IVF ទីបំផុតពួកគេ នឹងត្រូវបំផ្លាញចោល ៕ ដោយ៖លី ភីលីព