ព័ត៌មានអន្តរជាតិ

បារាំងព្យាករណ៍ កំណើន សេដ្ឋកិច្ចរបស់ខ្លួន សាជាថ្មី មកត្រឹមតែ ៥ភាគរយ

បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា សេដ្ឋកិច្ចបារាំងត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន សេដ្ឋកិច្ចត្រឹមតែ៥ភាគរយ ពីការព្យាករណ៍លើកមុនដែលមានរហូត ទៅដល់៦ភាគរយ។

សេចក្តីប្រកាសដែត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថលោក Bruno Le Marie ដោយបញ្ជាក់ទៀតថា មូលហេតុសំខាន់ ដែលនាំឲ្យមានការ ធ្លាក់ចុះនេះដោយសារតែ បញ្ហាបិទប្រទេសដោយសារ ការរាតត្បាតលើកទី៣នៃវិរុសកូវីដកាលពីចុងសប្តាហ៍កន្លងមកនេះ។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកកាសែត La Journal du Dimanche ថា៖ការបិទទ្វាសាលារៀននិងអាជីវកម្មចាំបាច់ដល់ ទៅជាង១៥ម៉ឺនកន្លែង ចុងក្រោយនេះ ដើម្បីប្រយុទ្ធប្រឆាំងទៅ នឹងរលកវាយប្រហារដោយសារ កូវីដចុងក្រោយនេះបានធ្វើឲ្យយើងសម្រេចចិត្តក្នុងការផ្លាស់ប្តូរ ការព្យាករណ៍សេដ្ឋកិច្ចពី ៦ភាគរយមក ត្រឹមតែ៥ភាគរយ ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាចាប់តាំងតែពី ដើមខែមិនាមកប្រទេសបារាំង ត្រូវបានគេរាយការណ៍ថាមានការកើនឡើងនៃការឆ្លងវិរុសដល់ទៅជាង៣ម៉ឺននាក់ ក្នុងមួយថ្ងៃជាមធ្យម ដោយបូក
រួមទាំងកូវីដពូជកាត់ថ្មីផង ហើយមកដល់ពេលនេះចំនួននៃអ្នកបាត់បង់ ជីវិតក៏កើនឡើងទៅដល់ជិត១០ម៉ឺននាក់មកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top