បរទេស ៖ ក្រុមហ៊ុនអាកាសចរជប៉ុន Japan Airlines (JAL) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ខ្លួនបានដាក់ឲ្យយន្តហោះប៊ូអ៊ីងប្រភេទ 777 ទាំងអស់
ដែលប្រើប្រាស់ម៉ាស៊ីន Pratt& Whitney ចូលនិវត្តន៍ មុនផែនការ នៅក្រោយការផ្អាកសេវាកម្ម របស់វាតាំងតែពីខែកុម្ភៈ ដោយសារហេតុការណ៍ ធ្លាក់យន្តហោះ របស់ក្រុមហ៊ុន United Airlines ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទបានបញ្ជាក់ទៀតថា JAL បានសម្រេចចិត្តក្នុងការពន្លឿន នៃការចូលនិវត្តន៍ របស់យន្តហោះប៊ូអ៊ីង់ 777ម៉ាស៊ីន P&W ទាំងនោះពោល គឺមុនមួយឆ្នាំ នៃផែនការដែលខ្លួនធ្លាប់បានធ្វើ នៅត្រឹមខែមិនាឆ្នាំ២០២២។
JAL បានបញ្ជាក់ទៀតថា ខ្លួននឹងចាប់ផ្តើមធ្វើការដាក់ ឲ្យដំណើរការ នូវយន្តហោះ SE A350 មកជំនួសការហោះហើរ ក្នុងស្រុកវិញ ជាពិសេសនៅអាកាសយានដ្ឋាន អន្តរជាតិ អូសាកា ហើយការប្រើប្រាស់ យន្តហោះអន្តរជាតិសម្រាប់ការហោះហើរក្នុងស្រុកផ្សេងទៀតនៅក្នុងប្រទេស។
ទោះបីជាយ៉ាងណាក្តីម៉ាស៊ីន P&W ត្រូវបានគេ រកឃើញថាមានប្រើប្រាស់នៅក្នុងយន្តហោះប៊ូអ៊ីង់ 777 មួយចំនួនតូចប៉ុណ្ណោះ នៃក្រុមហ៊ុនអាកាសចរ មួយចំនួនដូចជា JAL, United Airlines, ANA, Korean Air Lines, Asiana Airlines និង Jin Air៕
ប្រែសម្រួល៖ស៊ុនលី