បច្ចេកវិទ្យា

ប្រធានប្រតិបត្តិ Intel នឹងចូលរួមកិច្ចប្រជុំ​ របស់សេតវិមាន អាមេរិក នៅសប្តាហ៍ក្រោយ

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel Corp លោក Pat Gelsinger ត្រូវបានគេដឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំ តាមអនឡាញមួយ ជាមួយនឹងសេតវិមាន ដោយមានទាំងវត្តមាន របស់លោកប្រធានាធិបតី អាមេរិកផងដែរ នៅសប្តាហ៍ក្រោយនេះ ។

ប្រភពដដែលបាន ឲ្យដឹងទៀតថា កិច្ចប្រជុំដែលនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមេសាដើម្បីពិភាក្សាគ្នាផ្តោតសំខាន់ ទៅលើប្រធានបទ នៃបញ្ហាកង្វះខាតបន្ទះឈីប លើកទីផ្សារសកលលោក ដែលកំពុង តែបង្ហទៅជាបញ្ហាដល់សង្វាក់ផលិតកម្ម ក្នុងការផលិតរថយន្តទាំងអស់ របស់ប្រទេសអាមេរិក ។

កិច្ចប្រជុំនេះផងដែរ ក៏ត្រូវបានគេដឹងថា នឹងមានវត្តមានចូលរួម ពីសំណាក់ប្រធានក្រុមប្រឹក្សា ផ្នែកសន្តិសុខជាតិ របស់អាមេរិក លោក Jake Sullivan ព្រំទាំងមន្ត្រីកំពូលទទួលបន្ទុកផ្នែក ជំនួយរបស់ រដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផលិត រថយន្តជាច្រើនផ្សេងទៀត ផងដែរ។

គួរឲ្យដឹងដែរថា ឆ្លើយតបទៅនឹងបញ្ហាងកង្វះបន្ទះ ឈីបលើទីផ្សារសកលលោកចុងក្រោយនេះ ប្រធានប្រតិបត្តិរបស់ Intel លោក Gelsinger ក៏ធ្លាប់បាននិយាយហើយដែរថា ក្រុមហ៊ុននឹងចំណាយ ប្រាក់ប្រមាណ ជា២០ពាន់លានដុល្លារ ជាប្រាក់កញ្ចប់វិនិយោគក្នុងការពង្រឹង សមត្ថភាពរបស់ខ្លួនជាមួយនឹងរោងចក្រផលិត ដែលមានស្រាប់ចំំនួន២កន្លែងនៅរដ្ឋ Arizona៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top