សុខភាព និង ផ្លូវភេទ

ចម្ងល់ទាក់ទងនឹង ការថតកាំរស្មីអ៊ិចនៅទ្រូង

ការថតកាំរស្មីអ៊ិចនៅទ្រូង ច្រើនតែត្រូវបានគ្រូពេទ្យណែនាំឲ្យថតដើម្បីបញ្ជាក់ថា មានអ្វីខុសប្រក្រតីចំពោះបេះដូង ឬសួតឬអត់។ ដោយសារតែការថតកាំរស្មីនេះមានល្បឿនលឿន និងងាយស្រួល ដូច្នេះវាពិតជាអ្វីដែលគ្រូពេទ្យចង់ឲ្យធ្វើដើម្បីកំណត់រោគវិនិច្ឆ័យបានជាបន្ទាន់។ យ៉ាងណាមិញ មានរឿងច្រើនជាងកាំរស្មីអ៊ិចទៅទៀតដែលជ្រៀតចូលទៅក្នុងរាងកាយរបស់មនុស្សយើងទើបបង្កើតបានជារូបភាពខាងក្នុងខ្លួនបែបនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ បើសិនជាអ្នកកំពុងតែឆ្ងល់តើគេធ្វើវាដូចម្តេច ត្រូវរៀបចំខ្លួនបែបណា អត្ថប្រយោជន៍ និងការប្រឈមមុខដូចម្តេចខ្លះនោះ សូមតាមដានជាមួយខ្ញុំដូចតទៅ៖
ហេតុអ្វីគ្រូពេទ្យណែនាំឲ្យថតកាំរស្មីអ៊ិចនៅទ្រូង?
វាគឺជាវិធីកំណត់រោគវិនិច្ឆ័យជំងឺមួយប្រភេទដែលមិនមានអ្វីប៉ះពាល់ដល់សុខភាពឡើយតាមរយៈការប្រើរ៉ៃយ៉ុងអ៊ិចកម្រិតតិចតួចដើម្បីផ្តិតយករូបភាពបេះដូង សួត ផ្លូវដង្ហើម និងឆ្អឹងរបស់ឆ្អឹងកងខ្នង និងទ្រូង។ បើសិនជាអ្នកមានបញ្ហាពិបាកដកដង្ហើម ឈឺទ្រូង ក្តៅខ្លួន ឬក្អកជាប់រហូត នោះគ្រូពេទ្យអាចនឹងត្រូវការកំណត់រោគវិនិច្ឆ័យថាអ្នកមានជំងឺរលាកសួត ជំងឺEmphysema បញ្ហាបេះដូង ជំងឺសួត និងជំងឺផ្សេងៗទៀតតាមរយៈការថតកាំរស្មីអ៊ិចនេះឯង។
តើខ្ញុំត្រូវរៀបចំខ្លួនអ្វីខ្លះទៅមុនពេលថត?
រឿងនេះមិនដូចគ្នានឹងការធ្វើតេស្តឈាមរកជំងឺទឹកនោមផ្អែមឡើយ តែការថតកាំរស្មីអ៊ិចនៅទ្រូងនេះគឺមិនទាមទារការរៀបចំអ្វីពិសេសឡើយ។ យ៉ាងណាមិញ អ្នកប្រហែលជាត្រូវគេសុំឲ្យដោះចេញឲ្យអស់នូវគ្រឿងអលង្ការ របស់របរមានជាតិដែក រ៉ូតខោ អាវទ្រនាប់ដែលមានជាតិដែក វ៉ែនតាជាដើម ព្រោះវាអាចនឹងរំខានដល់ការមើលឃើញរូបភាពក្នុងហ្វីល និងពិបាកកំណត់រោគវិនិច្ឆ័យជំងឺ។ អ្នកទំនងជាត្រុវសម្លៀកសម្លៀកបំបាក់ដែលរលង់ៗ។
តើស្រ្តីមានផ្ទៃពោះអាចថតកាំរស្មីអ៊ិចបានទេ?
បើសិនជាអ្នកមានផ្ទៃពោះ នោះការថតកាំរស្មីអ៊ិចអាចធ្វើបានលុះត្រាតែមានការណែនាំពីគ្រូពេទ្យជាពិសេស។ ទោះបីជាអ្នកសង្ស័យថាខ្លួនឯងមានផ្ទៃពោះ ឬបាត់រដូវក៏ដោយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលថតកាំរស្មីអ៊ិច។
តើត្រូវស៊ីពេលប៉ុន្មានទៅពេលថតកាំរស្មីអ៊ីចនៅទ្រូងម្តងៗ?
បើយើងគិតចាប់ពីការពិនិត្យពេញលេញតាំងពីរដើមដល់ចប់ចេញជាសន្លឹងហ្វីល គឺស៊ីពេលប្រហែល ១៥ ទៅ២០នាទី។ អ្នកទំនងជាត្រូវការរងចាំពីរបីនាទីទៀតដើម្បីឲ្យអ្នកជំនាញខាងរូបភាពវេជ្ជសាស្រ្តបកប្រែលទ្ធផលលើរូបភាពហ្វីលនោះ។
តើដំណើរការណ៍នៃការថតនេះមានការឈឺចាប់ទេ?
ទេ វាមិនមានការឈឺចាប់អ្វីទាំងអស់។ យ៉ាងណាមិញ អ្នកប្រហែលជាមអារម្មណ៍មិនស្រួលបន្តិចបន្តួចដោយសារតែអាកាសធាតុក្នុងបន្ទប់នោះត្រជាក់ខ្លាំង។
តើហ្វីលដែលផ្តិតមកមានលក្ខណៈដូចម្តេចទៅ?
កាំរស្មីអ៊ិចដែលថតនៅទ្រូងនឹងចេញជាលទ្ធផលស ប្រផេះ និងខ្មៅ។ ឆ្អឹងជំនី និងឆ្អឹងកងខ្នងមានពណ៌ស ឬប្រផេះ ព្រោះវាបឺតស្រូបកាំរស្មីអ៊ិចខ្លាំង ចំណែកឯជាលិកាសួតវិញចេញជាពណ៌ខ្មៅ ព្រោះវាជាជាលិកាទន់ និងពោរពេញទៅដោយខ្យល់ ដែលបឺតស្រូបជាតិកាំរស្មីអ៊ិចតិចតួច។
តើថតកាំរស្មីអ៊ិចចឹងមានផលវិបាកឬប្រឈមមុខនឹងអ្វីដែរទេ?
រឿងនេះមិនដូចគ្នានឹងជំនឿដែលគេកំពុងតែជឿនាពេលបច្ចុប្បន្នឡើយ ព្រោះវាក្រោយពីថតរួច រាងកាយនឹងគ្មានបន្សលទុកនូវរ៉ៃយ៉ុងអ៊ិចទៀតឡើយ។ វាអាចដែរ គឺការប្រឈមនឹងជំងឺមហារីកតិចតួចបំផុត ដោយសារតែការប៉ះពាល់នឹងកាំរស្មីអ៊ិច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បើយើងប្រៀបធៀបគ្នាវិញ គឺប្រយោជន៍របស់វាមានច្រើនជាងការប្រឈមមុខច្រើនណាស់។ ជាមួយគ្នានេះដែរ ផលរំខាននៃការថតកាំរស្មីអ៊ិចគឺគ្មានឡើយ៕

ប្រភព៖health</p

Most Popular

To Top