ព័ត៌មានអន្តរជាតិ

ភ្នាក់ងារ របស់អាមេរិកជាច្រើន ចង់ឲ្យផ្អាកវ៉ាក់សាំង Johnson&Johnson

បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានចេញផ្សាយថា អជ្ញាធរទទួលបន្ទុកកិច្ចការងារសុខាភិបាល របស់អាមេរិកជាច្រើនបាននាំគ្នាធ្វើការអំពាវនាវ ឲ្យរដ្ឋាភិបាលក្នុងការផ្អាក នៃការប្រើប្រាស់វ៉ាក់សាំង ប្រភេទ Johnson&Johnson ។

ការស្នើសុំនេះត្រូវបានគេដឹងថា បានធ្វើឡើងបន្ទាប់ពីករណីកំណកឈាម កម្រិតធ្ងន់ ក្រោយទទួលបានវ៉ាក់សាំងនេះ ជាច្រើនត្រូវបាន
រាយការណ៍ជាបន្តបន្ទាប់ ។

អជ្ញាធរទទួលបន្ទុកកិច្ចការងារ ថ្នាំពេទ្យនិងអាហារ របស់អាមេរិក ដែលហៅកាត់ថា FDA បានឆ្លើយតបថា ករណីនេះគឺវាស្ថិតនៅក្រោយលទ្ធភាពដែលអាចធ្វើទៅបាន ពីព្រោះថា៦ករណី ក្នុងចំណោមវ៉ាកស់ាំង ដែលសរុប ដែលត្រូវបានប្រើប្រាស់៦,៨លានដូសរួចមកហើយ។

គួរឲ្យដឹងដែរថាករណីទាំង៦ អំពីបញ្ហាកំណកឈាមក្រោយ ចាក់វ៉ាក់សាំង J&J ហើយនោះត្រូវបានគេដឹងថាមានអាយុចន្លោះពី១៨ឆ្នាំទៅដល់៤៨ឆ្នាំហើយពួកគេទទួលបានបញ្ហានេះ ចន្លោះពី៦ទៅ១៣ ថ្ងៃក្រោយការចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top