រដ្ឋកាលីហ្វ័រញ៉ា ៖ ទិវាផែនដីដែលធ្វើឡើង កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ៣០២១ម្សិលមិញ ត្រូវបានអនុវត្តដើម្បីគាំទ្រ ដល់ការការពារបរិស្ថាន ប៉ុន្តែការប្រារព្វពិធីនេះសម្រាប់ការជៀស ចេញឲ្យឆ្ងាយពីគ្រោះមហន្តរាយ បរិស្ថាននេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
នៅឆ្នាំ ១៩៦៩ អណ្តូងប្រេងមួយ បានផ្ទុះឡើងនៅនាយឆ្នេររបស់ Union Oil នៅSanta Barbara Channel ចម្ងាយជិត១០គីឡូម៉ែត្រ ពីឆ្នេរកាលីហ្វ័រញ៉ា។ ធុងប្រេងប្រមាណ ៨០,០០០ ទៅ ១០០,០០០ បារ៉ែលបានលេចធ្លាយចូលក្នុងឆានែលដោយសម្លាប់បក្សីសមុទ្រ និងសត្វសមុទ្រប្រមាណ ៣.៥០០ក្បាលល្បីទូទាំងសហរដ្ឋអាមេរិក។
ការលេចធ្លាយដ៏សាហាវនេះ បានធ្វើឲ្យល្បីល្បាញជុំវិញ សហរដ្ឋអាមេរិក ដែលបង្កឲ្យមានកំណែទម្រង់បរិស្ថាន ជាច្រើនឆ្នាំក្រោយ និងជាថ្ងៃនៃការយល់ដឹងជាតិ ។ ទិវាផែនដីបានកើតនៅនិទាឃរដូវឆ្នាំ ១៩៧០ នៅសហរដ្ឋអាមេរិក ហើយត្រូវបាន គេសង្កេតឃើញនៅក្នុង ១៩២ ប្រទេសរហូតមកដល់បច្ចុប្បន្ន ។
ទោះបីជាការធ្លាយប្រេង Santa Barbara ស្ថិតនៅឆ្ងាយ ពីយើងក៏ដោយ ក៏អ្នកជំនាញនិយាយថា ត្រូវការការជឿនលឿនបន្ថែមទៀតដើម្បីការពារ និងតាមដានការកំពប់ប្រេង ។ អ្នកជំនាញខាងមហា សមុទ្រលោក Andy Juhl បានគូសបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ត្រូវការបច្ចេកវិទ្យាថ្មីដើម្បីជួយក្នុង ការការពារព្រោះប្រវត្តិសាស្ត្រ បានបង្ហាញថា ការកំពប់ប្រេងកាន់តែយ៉ាប់យ៉ឺនទៅតាមពេលវេលា។
ការធ្លាយប្រេងSanta Barbara គឺធំជាងគេនៅក្នុងដែនទឹក សហរដ្ឋអាមេរិកនៅពេលនោះ ប៉ុន្តែឥឡូវនេះត្រូវបានគេចាត់ថ្នាក់ជាលេខទី៣ បន្ទាប់ពីការហៀរទឹកជ្រៅនៅឆ្នាំ ២០១០ និង ១៩៨០ Exxon Valdez ៕ដោយ៖លី ភីលីព