កីឡា

Hazard កៀកនឹងវិលត្រឡប់ មកលេងវិញ ក្នុងការប្រកួត ប៉ះក្លឹបចាស់ Chelsea

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិកអន្តរជាតិ Eden Hazard ដែលកន្លងតែងតែទទួលរងរបួសចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Real Madrid នោះនៅពេលនេះ ត្រូវបានគេដឹងថានឹងអាចវិលត្រឡប់ មកចូលរួមប្រកួតជូនក្លឹបសាជាថ្មីហើយក្រោយការរបួស ចុងក្រោយមួយកាលពីថ្ងៃទី១៣ខែមិនា។

គួរឲ្យដឹងដែរថាការវិលត្រឡប់លើកនេះ ត្រូវបានគេដឹងថានឹងធ្វើឡើងនៅចំពេលដែលក្លឹប Real Madrid ត្រូវប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួនគឺតោខៀវ Chelsea ព្រមទាំងក្លឹប Real Betis ផងនៅសប្តាហ៍នេះ។

Hazard បង្ហាញខ្លួនចុងក្រោយបានតែ១៥នាទី ប៉ុណ្ណោះក្នុងការប្រកួតប៉ះនឹងក្រុម Elche ហើយក៏បានទទួលរងរបួសសាជាថ្មីដែលបើគិតត្រឹមនេះ កីឡាករវ័យ៣០ឆ្នាំរូបនេះសរុបនៃការរងរបួសគឺមានទៅដល់៩ដង មកហើយចាប់តាំងតែពីបានផ្ទេរមកដល់ Real Madrid៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top