ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវចេញពី Glassdoor ចន្លោះថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៨ មកទល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៩ គេហទំព័រ CNBC ក៏បានសម្រិតសម្រាំងរកឃើញក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១០ ដែលផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិកខ្ពស់បំផុត។
ក្នុងចំណោមក្រុមហ៊ុនយក្សទាំង ១០ គឺ Microsoft ឈរនៅចំណាត់ថ្នាក់ចុងក្រោយគេ ខណៈក្រុមហ៊ុនសន្តិសុខកុំព្យូទ័រ Palo Alto Networks ផ្តល់ជូនខ្ពស់ជាងគេដល់ទៅជាង ១៧ មុឺនដុល្លារ។ ក្នុងនោះមានដូចខាងក្រោម៖
១០.Microsoft ប្រាក់ឈ្នួលជាមធ្យម ១៤៨ ០៦៨ ដុល្លារ/ឆ្នាំ
៩.Salesforce ប្រាក់ឈ្នួលជាមធ្យម ១៥០ ៣៧៩ ដុល្លារ/ឆ្នាំ
៨.Facebook ប្រាក់ឈ្នួលជាមធ្យម ១៥២ ៩៦២ ដុល្លារ/ឆ្នាំ
៧.LinkedIn ប្រាក់ឈ្នួលជាមធ្យម ១៥៧ ៤០២ ដុល្លារ/ឆ្នាំ
៦.VMware ប្រាក់ឈ្នួលជាមធ្យម ១៥៨ ០៦៣ ដុល្លារ/ឆ្នាំ
៥.Google ប្រាក់ឈ្នួលជាមធ្យម ១៦១ ២៥៤ ដុល្លារ/ឆ្នាំ
៤.Gilead Sciences ប្រាក់ឈ្នួលជាមធ្យម ១៦២ ២១០ ដុល្លារ/ឆ្នាំ
៣.Twitter ប្រាក់ឈ្នួលជាមធ្យម ១៦២ ៨៥២ ដុល្លារ/ឆ្នាំ
២.Nvidia ប្រាក់ឈ្នួលជាមធ្យម ១៧០ ០៦៨ ដុល្លារ/ឆ្នាំ
១.Palo Alto Networks ប្រាក់ឈ្នួលជាមធ្យម ១៧០ ៩២៩ ដុល្លារ/ឆ្នាំ
ប្រភព៖Sabay