ខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Edison Cavani ត្រូវពាក្យចចាមអារ៉ាម ជាច្រើនបានលើកឡើងថា ចង់ទៅឲ្យក្លឹប Boca Juniors ដែលជាក្លឹបមួយនៅប្រទេស អាហ្សង់ទីន នេះបើយោងតាមការចុះផ្សាយ របស់ Daily Mail។
បើតាមប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលកីឡាករ វ័យ៣៤ឆ្នាំនេះ ទៅលេងឲ្យក្លឹបនៅក្នុងប្រទេសអាហ្សង់ទីនវិញគឺដោយសារតែ Cavani ចង់ទៅនៅជិតក្រុមគ្រួសាររបស់គេវិញ។
យ៉ាងណាក្ដីក្រោយ ទទួលដំណឹងនេះ លោក Solskajer អ្នកចាត់ការក្លឹប Man Utd បានឆ្លើយតបវិញថា លោកក៏ធ្លាប់សួរ នាំគេរឿងហ្នឹងដែរ តែគេមិនទាន់សម្រេចយ៉ាងណាឲ្យច្បាស់នៅឡើយទេ។
Cavani បានមកលេងឲ្យ Man Utd នៅដើមរដូវកាលឆ្នាំ២០២០/២១ ដោយចូលរួមលេងបាន ៣១ប្រកួត និងរកគ្រាប់បាល់បាន ១០គ្រាប់៕