ភ្នំពេញ-ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៖ EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត លំដាប់ខ្ពស់នៅកម្ពុជា កំពុងផ្តល់ជូនទំហំអ៊ិនធឺណិត កាន់តែធំជាមួយនឹង តម្លៃកាន់តែទាប ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ របស់អ្នកដែលកំពុងធ្វើការ និងកំពុងសិក្សាពីផ្ទះ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។
កញ្ចប់សេវា Home ថ្មីរបស់ក្រុមហ៊ុន EZECOM គឺជាកញ្ចប់សេវា ដែលធ្វើបច្ចុប្បន្នភាព ពីកញ្ចប់សេវា ដែលមានស្រាប់មួយ ដែលផ្តល់ជូនប្រសិទ្ធភាព ចំណាយខ្ពស់ជាងមុន ក្នុងពេលដែលមនុស្សកាន់តែច្រើន ប្រើប្រាស់អ៊ិនធឺណិត សម្រាប់ធ្វើការ និងរៀនសូត្រ។ កញ្ចប់សេវាថ្មីនេះ ផ្តល់ជូនទំហំអ៊ិនធឺណិត កាន់តែធំក្នុងតម្លៃដដែល ដល់សិស្សនិស្សិត ដែលសិក្សា តាមអនឡាញ ព្រមទាំងក្រុមហ៊ុន សហគ្រាស ដែលធ្វើការងារពីផ្ទះ។
ដោយសារសាលារៀន បិទដំណើរការ ហើយអ្នកធ្វើការ ក្នុងចំនួនដ៏ច្រើនបច្ចុប្បន្ន ធ្វើការពីផ្ទះ សេវាអ៊ិនធឺណិតលឿនរហ័ស ទុកចិត្តបាន និងមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំង ដើម្បីធ្វើឱ្យសាលារៀន និងអាជីវកម្មដំណើរការទៅបាន។
លើសពីនេះទៀត យោងតាមក្រុមហ៊ុន EZECOM ការប្រើប្រាស់ អ៊ិនធឺណិត បានកើនឡើងខ្លាំង ដែលធ្វើឱ្យតម្រូវការ តភ្ជាប់អ៊ិនធឺណិតតាមផ្ទះ កើនឡើងកាន់តែខ្លាំង។
ដោយហេតុនេះ ហើយបានជាក្រុមហ៊ុន EZECOM បានបង្កើត កញ្ចប់សេវាអ៊ិនធឺណិត ដែលមានគុណតម្លៃបន្ថែមថ្មីៗ ដើម្បីជួយសម្រាលបន្ទុក ដល់អ្នកទាំងឡាយណា ដែលពឹងផ្អែកលើអ៊ិនធឺណិត ដើម្បីបន្តការអប់រំ របស់កូនពួកគេ និងដើម្បីរក្សា ឱ្យអាជីវកម្មរបស់ពួកគេ នៅតែបើកដំណើរការ។
កញ្ចប់សេវាថ្មីនេះ ផ្តល់ជូនទំហំអ៊ិនធឺណិត កាន់តែធំក្នុងតម្លៃដដែល ដោយEZECOM បច្ចុប្បន្នបង្កើនទំហំ អ៊ិនធឺណិតពី ៣០Mbps ដល់ ៥០Mbps ខណៈដែលរក្សាតម្លៃត្រឹម ២៩ដុល្លារដដែល។
សម្រាប់អតិថិជន ដែលកន្លងមកចំណាយ ៤៩ដុល្លារ សម្រាប់ការជាវសេវា អ៊ិនធឺណិត ទំហំ ៥០Mbps ឥឡូវនេះ នឹងទទួលបាន រហូតដល់ ១០០Mbps ខណៈដែលអតិថិជន ដែលចំណាយ ៦៩ដុល្លារ សម្រាប់អ៊ិនធឺណិត ទំហំ ១០០Mbps នឹងទទួលបាន ១៥០Mbps សម្រាប់តម្លៃដដែលនេះ។
អតិថិជនថ្មីរបស់ក្រុមហ៊ុន EZECOM នឹងត្រូវបានផ្តល់ជូន ដោយស្វ័យប្រវត្តិ នូវកញ្ចប់សេវា សម្រាប់គេហដ្ឋានថ្មីនេះ ខណៈដែលអតិថិជនចាស់ ក៏កំពុងត្រូវបានផ្តល់ជូន “ការដំឡើងទំហំអ៊ិនធឺណិត” ផងដែរ។ ពាក្យស្លោក សម្រាប់ការផ្តល់ជូន កញ្ចប់សេវាថ្មី របស់ក្រុមហ៊ុន EZECOM នេះគឺ “ជួបបញ្ហាពេលធ្វើការ និងសិក្សាមែនទេ? កញ្ចប់សេវា សម្រាប់គេហដ្ឋាន ផ្តល់ជូនទំហំអ៊ិនធឺណិតបន្ថែម ក្នុងតម្លៃដដែល ពីក្រុមហ៊ុន EZECOM!”។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM មានប្រសាសន៍ថា «ក្រុមហ៊ុន EZECOM មានភាពបត់បែនៗទៅតាម ស្ថានភាពបច្ចុប្បន្ន។ យើងស្វែងយល់ ពីតម្រូវការរបស់អតិថិជនរបស់យើង ដែលចង់បានទំហំ អ៊ិនធឺណិតធំ និងល្បឿនលឿន ដើម្បីជួយដល់ការសិក្សា និងការធ្វើការ ពីផ្ទះរបស់ពួកគេ។ ហេតុដូច្នេះហើយ បានជាយើងបង្កើត កញ្ចប់សេវាថ្មីមួយ សំដៅអតិថិជន ដែលកំពុងធ្វើការ និងសិក្សាពីផ្ទះ។ យើងដឹងថា ការផ្តល់ជូនថ្មីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើតមាន របស់សាធារណៈជន”។
កញ្ចប់គេហដ្ឋាន ថ្មីក៏មានផ្តល់ជូនផងដែរ នូវល្បឿនលឿន សុវត្ថិភាព និងភាពអាចទុកចិត្តបាន ជាដំណោះស្រាយដ៏ល្អមួយ សម្រាប់អតិថិជន ដែលកំពុងប្រើប្រាស់កម្មវិធី កាមេរ៉ាសុវត្ថិភាពពីចម្ងាយ។ កញ្ចប់សេវានេះ ផ្តល់ជូនការប្រើប្រាស់ទិន្នន័យ គ្មានដែនកំណត់ ភាពអាចទុកចិត្តបាន របស់ខ្សែហ្វាយប៊ើអុបទិក និងការគាំទ្រ បច្ចេកទេស ២៤ម៉ោង។ កញ្ចប់សេវា Home ក៏មាន APP ផងដែរ សម្រាប់ការគ្រប់គ្រង បណ្តាញនៅគេហដ្ឋាន ហើយនឹងដាក់ដំណើរការ ចាប់ផ្តើមពីខែមេសា ឆ្នាំ២០២១ តទៅ។
ដើម្បីចុះឈ្មោះ ជាវកញ្ចប់សេវា Home សូមចូលទៅកាន់ គេហទំព័រ www.ezecom.com.kh៕