ផ្សេងៗ

Google ៖បុគ្គលិកចំនួន ២០ ភាគរយនៅបន្តធ្វើការនៅចម្ងាយបាន ខណៈអ្នកផ្សេងអាចធ្វើការចល័ត 

កាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Google បាននិយាយថា ខ្លួនរំពឹងថាកម្លាំងពលកម្មប្រហែលជា ២០ ភាគរយនៅតែអាចធ្វើការនៅចម្ងាយបាន បន្ទាប់ពីការិយាល័យរបស់ខ្លួនបើកទ្វារវិញនៅរដូវស្លឹកឈើជ្រុះនេះ ខណៈ ៦០ ភាគរយទៀតនឹងធ្វើការគ្រោងកូនកាត់រួមមាន៣ថ្ងៃ នៅក្នុងការិយាល័យ និង ២ ថ្ងៃនៅកន្លែងណាដែលពួកគេ ធ្វើការបានល្អបំផុតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ចំនួន២០ភាគរយទៀត នៅតែអាចផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅការិយាល័យ Google ផ្សេង ចំពោះគោលនយោបាយដែលបានប្រកាស កាលពីថ្ងៃពុធបន្ធូរបន្ថយជំហរមុនរបស់ក្រុមហ៊ុន។ នាយកប្រតិបត្តិលោក Sundar Pichai បានសរសេរលើអ៊ីម៉ែលទៅកាន់ បុគ្គលិកត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ របស់Googleថា អនាគតនៃការងារគឺមានភាពបត់បែន ។ ការផ្លាស់ប្តូរខាងលើគឺជាចំណុចចាប់ផ្តើមដើម្បីជួយយើងធ្វើឲ្យអស់ពីសមត្ថភាព និងរីករាយក្នុងការធ្វើវា។

ភាគច្រើននៃបុគ្គលិករបស់ Google ១៣៥.០០០ នាក់អាចបន្តធ្វើការពីផ្ទះរហូតដល់ខែកញ្ញា ឆ្នាំនេះ។ រហូតដល់ ២០ ថ្ងៃក្នុងមួយឆ្នាំបុគ្គលិក Google ក៏នឹងអាចធ្វើការពីទីតាំងផ្សេងក្រៅពីការិយាល័យធំរបស់ពួកគេ នោះគឺកើនឡើងពីការបែងចែកមុនចំនួន ១០ ថ្ងៃ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Mountain View រដ្ឋកាលីហ្វ័រញ៉ាក៏នឹងបន្តផ្តល់ថ្ងៃឈប់សម្រាកបន្ថែមទៀតដើម្បីផ្តល់ជំនួយក្នុងការទប់ទល់នឹងរោគរាតត្បាត។

Google ស្ថិតក្នុងចំណោមក្រុមហ៊ុន បច្ចេកវិទ្យាធំ ៗ ដំបូងបង្អស់កាលពីឆ្នាំមុនបានប្រាប់បុគ្គលិករបស់ខ្លួនឲ្យធ្វើការពីផ្ទះនៅពេលចាប់ផ្តើមរាតត្បាត។ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាផ្សេងទៀតដូចជា Facebook និង Twitter បានប្រកាសថា បុគ្គលិកអាចធ្វើការពីផ្ទះជាអចិន្ត្រៃយ៍បន្ទាប់ពីជំងឺរាតត្បាតប្រសិនបើការងាររបស់ពួកគេអនុញ្ញាត៕ ដោយ៖លី ភីលីព


Most Popular

To Top