ព័ត៌មានអន្តរជាតិ

រសជាតិ ពិភពលោក ! ស្រាបារាំងតម្លៃ១០,០០០ ដុល្លារ ចំណាយពេលជាងមួយឆ្នាំ ក្នុងលំហរអាចលក់ បានរហូតដល់ ១ លានដុល្លារ

ញូវយ៉ក ៖ ស្រាបារាំង មួយដប ដែលចំណាយពេល១ឆ្នាំ ២ ខែ នៅស្ថានីយ៍អវកាស អន្តរជាតិ (ISS) នឹងបន្តដំណើរ នៅការដេញថ្លៃស្រា របស់ក្រុមហ៊ុន ដេញថ្លៃ Christie នៅញូវយ៉ក ហើយអាចលក់បាន ក្នុងតម្លៃមួយលានដុល្លារ ឯណោះនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ស្រាម៉ាក The Pétrus 2000 ជាប្រភេទស្រាដបមួយ ក្នុងចំណោមដបទាំង ១២ ត្រូវបានបញ្ជូនទៅក្នុងលំហ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយអ្នកស្រាវជ្រាវស្វែង យល់ពីសក្តានុពលកសិកម្មក្រៅ ឬធ្វើឲ្យជារុក្ខជាតិ នៅលើផែនដីធន់នឹងការប្រែប្រួល អាកាសធាតុ និងជំងឺ។ យោងតាមអ្នកជំនាញស្រា បានភ្លក់រសជាតិស្រា មួយក្នុងចំណោមពួកគេ នៅរសជាតិនៃប្រទេសបារាំងរយៈពេល ១៤ ខែ ក្រោយមកការផ្លាស់ប្តូរ រសជាតិទំាងស្រុង ។

លោក Tim Tiptree ប្រធានផ្នែកអន្តរជាតិ នៃផ្នែកស្រា និងរសជាតិ របស់Christie បាននិយាយថា ស្រាដែលមានវ័យចំណាស់ ជាងគេ គឺមានភាពចាស់ទុំ នៅក្នុងបរិយាកាសតែមួយ នៃទំនាញផែនដី នៅស្ថានីយអវកាស ។ ទិដ្ឋាការបាន ធ្វើឲ្យស្រាមួយ ដបមានតម្លៃ ១០.០០០ ដុល្លារ ក្នុងមួយដបត្រូវបានគេស្គាល់ថា មានភាពស្មុគស្មាញទឹកទុំ និងរសជាតិ ឈ្ងុយឆ្ងាញ់ Black cherry និងCigar box ទៅជាភាពច្នៃប្រឌិត បែបវិទ្យាសាស្ត្រ ហើយនៅតែជាស្រាល្អដដែល ។

ការភ្លក់រសជាតិក្នុងចំណោមក្រុមអ្នកជំនាញ បានសន្និដ្ឋានថា ស្រាអវកាសមានរសជាតិ នៃផ្កាកុលាបដែលមានពណ៌ផ្កាភ្លើង រួមជាមួយនឹងពណ៌ដូចឥដ្ឋ បើប្រៀបធៀបទៅនឹងពណ៌ក្រហមដើម វាមានមុនពេលរបស់វានៅលើISS។ លោកTiptree បានបន្តថា វាគ្រាន់តែជាស្រា ដែលមានភាពចុះសម្រុងគ្នា មានសមត្ថភាពខ្ពស់បំផុត ជាមូលហេតុ ដែលវាត្រូវបានជ្រើសរើស សម្រាប់ការពិសោធន៍នេះ ។ វាពិតជាលើកទឹកចិត្តណាស់ វាមានរសជាតិឆ្ងាញ់ នៅពេលវិលត្រឡប់មកផែនដីវិញ៕ដោយ៖លី ភីលីព

Most Popular

To Top