ម៉ាឡេស៊ី៖ សត្វទីទុយត្រូពិចដ៏កម្រមួយ ដែលមានភ្នែកពណ៌ទឹកក្រូច ត្រូវបានគេប្រទះឃើញ ជាលើកដំបូងលើកទឹកដី ប្រទេសម៉ាឡេស៊ី ចាប់តាំងពីសត្វប្រភេទនេះ មិនត្រូវបានគេរកឃើញ ជិត១២៥ឆ្នាំមកហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សត្វទីទុយមានភ្នែកពណ៌ទឹកក្រូច Bornean នៃសត្វ Rajah scops ត្រូវបានគេថតរូប នៅតំបន់ព្រៃភ្នំ Kin Kinalu ក្នុងប្រទេសម៉ាឡេស៊ី។ ផ្អែកលើលំនាំ និងជម្រកប្លែកៗរបស់វា អ្នកស្រាវជ្រាវ ជឿជាក់ថាវាពិតជាប្រភេទសត្វថ្មីមួយ ដែលត្រូវការការអភិរក្ស។
ខណៈគេដឹងតិចតួច អំពីបក្សីព្រៃភ្នំដែលវាធំធាត់ ដែលវាហៅថា Home ត្រូវបានគំរាមកំហែង ដោយការបាត់បង់ទីជម្រក ដោយសារតែការកាប់បំផ្លាញព្រៃឈើ ការប្រែប្រួលអាកាសធាតុ និងផលិតកម្មប្រេងដូង។ អ្នកបច្ចេកទេសលោក Keegan Tranquillo បានធ្វើត្រាប់តាមសត្វទីទុយ ខណៈពេលកំពុងស្វែងរកសំបុក នៅខែឧសភា ឆ្នាំ ២០១៦ ជាផ្នែកមួយ នៃការសិក្សាយ៉ាងទូលំទូលាយ អំពីការវិវត្តន៍របស់សត្វ ក្នុងចំណោមព្រៃភ្នំ Kin Kinalu នៅ Sabah ប្រទេសម៉ាឡេស៊ី។
លោក Tranquillo បានប្រាប់ទស្សនាវដ្តី Smithsonian ថា ចេញពីជ្រុងដ៏ងងឹត ជាកន្លែងមានសត្វទីទុយជាច្រើន បានហោះចេញមក ហើយវាបានចុះចត។ បក្សីនេះបានហោះទៅឆ្ងាយ ប៉ុន្តែបានត្រឡប់មកវិញ បន្តិចក្រោយមក។ លោកអាចប្រាប់បានថា វាជាសត្វទីទុយស្កូប ប៉ុន្តែវាមានទំហំធំជាងមុន និងមានភ្នែកពណ៌ទឹកក្រូច ខុសពីពណ៌លឿង របស់សត្វ ទីទុយ ទូទៅ៕ ដោយ៖លី ភីលីព