យើងបានដឹងមកហើយថាបុរសវ័យ៥១ឆ្នាំ Antonio Conte ទើបតែបានប្រកាសសម្រេចចិត្តចាកចេញពីក្លឹបក្រោយពេលជួយឲ្យ ក្លឹបយក្សឈ្នះជើងឯកចាស់ Juventus ជាច្រើនសម័យដើម្បីលើកពានរង្វាន់អ៊ីតាលី Serie A ជាលើកដំបូងនៅក្នុងឆ្នាំទី២ប៉ុណ្ណោះនៃការដឹកនាំរបស់គាត់។
The Goal នៅថ្ងៃនេះបានអះអាងថាបើទោះ បីជាក្លឹបកំពុងមានផែនការដើម្បីឆ្ពោះទៅមុខក្នុងការបន្តលើកពានរង្វាន់ផ្សេងៗទៀត ក្តីប៉ុន្តែបញ្ហារវាងគ្រូបង្វឹករូបនេះជាមួយនឹងប្រធានក្លឹបព្រមទាំងម្ចាស់ក្លឹបបានធ្វើឲ្យលោក Conte សម្រេចចិត្តបោះបង់តំណែងចោលមិនដល់ប៉ុន្មានថ្ងៃផង ក្រោយលើកពាន Serie A។
តាមពិតបញ្ហានេះបានកើតឡើងតាំងតែពីមុន Inter Milan អាចលើកពានរង្វាន់ពីព្រោះថាក្រុមហ៊ុនដែលជាម្ចាស់ក្លឹបគឺ Suning Holding Group និងប្រធានក្លឹបលោក Steven Zhang គឺមានភាពរង្គោះរង្គើររួចទៅហើយជុំវិញ បញ្ហាហរិញ្ញវត្ថុនិងប្រតិបត្តិការរបស់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី