ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី ប្រឈមមុខនឹង វិបត្តិនៃការផ្គត់ផ្គង់ទឹក ក្រោយពីមានការព្យាករណ៍ថា ទឹកភ្លៀងធ្លាក់តិចតួច

អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា លោក Mohammad Abu Osama អ្នកស្រុកមកពីតំបន់ Marj Al Hamam នៅរដ្ឋធានី Amman ប្រទេសហ្ស៊កដានី ថ្មីៗនេះ បានជួបនឹងបញ្ហា ដោយសារកង្ខះខាតទឹកសម្រាប់ផ្ទះរបស់គាត់ដែលមិនធ្លាប់ កើតមានពីមុននោះទេ ។

គាត់បានប្រាប់ដល់ស៊ិនហួថា “ពីពាក់កណ្តាលខែមេសា យើងបានចាប់ផ្តើមឃើញថា ការផ្គត់ផ្គង់ទឹកត្រូវបានកាត់បន្ថយយ៉ាងច្រើន ។ យើងទទួលបានទឹកតែ២ដងប៉ុណ្ណោះ ក្នុង១សប្តាហ៍ ក្នុងអំឡុងពេល២-៣ឆ្នាំកន្លងទៅនេះ ប៉ុន្តែឥឡូវ តែម្តងគត់ក្នុង១សប្តាហ៍” ។

ជាប្រទេសមួយក្នុងចំណោមប្រទេសខ្វះខាតទឹកប្រើប្រាស់ បំផុតនៅលើពិភពលោក ជារឿយៗ ការផ្គត់ផ្គង់ទឹកនៅក្នុងប្រទេសហ្ស៊កដានី សម្រាប់ពលរដ្ឋនៅតាមទីក្រុង របស់ខ្លួន ម្តងក្នុង១សប្តាហ៍ ។ សម្រាប់អគារខ្ពស់ៗមានបំពាក់ធុងទឹក ដែលជាកន្លែងសម្រាប់ចែកចាយទឹកដល់ពលរដ្ឋរហូតដល់ពេលបន្ទាប់នៃការផ្គត់ផ្គង់ ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ជារដូវរាំងស្ងួត បានធ្វើការមានកង្វះ ខាតទឹកប្រើប្រាស់នៅក្នុងប្រទេសហ្ស៊កដានី នឹងត្រូវបង្កើនការផ្គត់ផ្គង់ទឹក ដែលពេលឥឡូវនេះ ប្រឈមមុខតែមួយគត់ ដែលពាក់កណ្តាលប្រទេស ត្រូវការទឹកជារឿយៗ ៕

Most Popular

To Top