កីឡា

ចំបាប់ នៅតែមិនទាន់ អាចប្រមូលផ្ដុំឡើងវិញ នៅក្នុងពហុកីឡដ្ឋានជាតិ

ភ្នំពេញ ៖ លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់ បានប្រាប់ឲ្យដឹងថា ក្រោយពីមានការប្រកាស រំសាយការប្រមូលផ្តុំហ្វឹកហាត់ និងផ្អាកការប្រកួតគ្រប់ប្រភេទ កីឡាទាំងអស់ ដោយសារវិបត្តិ COVID-19 នោះប្រភេទកីឡាចំបាប់ ក៏ត្រូវរំសាយដូចគេដែរ គិតមកត្រឹមពេលនេះ តែមិនទាន់អាចប្រមូលផ្ដុំឡើងវិញ នៅក្នុងពហុកីឡដ្ឋានជាតិឡើយ ។

លោកបានបន្តថា កីឡាករ-កីឡាការិនីថ្នាលភាគច្រើន មានស្រុកកំណើត នៅឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាលគឺរហូតដល់ទៅប្រមាណជា ៨៥ភាគរយ (១២នាក់) និង៣នាក់នៅខេត្តកំពង់ឆ្នាំងនោះ ពួកគេក៏ហ្វឹកហាត់ នៅស្រុកកំណើត របស់ពួកគេតែម្ដង ។ នៅវិហារសួគ៌ គឺហ្វឹកហាត់ជាប្រចាំនៅ ទីនោះជាមយយលោកគ្រូ ចាប លឿន និងលោកគ្រូ ឌនសៅ ជាគ្រូជម្រើសជាតិថ្នាល មានស្រុកកំណើត នៅនៅវិហារសួគ៌ នោះស្រាប់ដែរ ។

ទោះយ៉ាងណាក៏ការហ្វឹកហាត់ នៅវិហារនោះ គឺត្រឹមតែហ្វឹកហាត់ កម្លាំង កាយប៉ុណ្ណោះ គឺមិនអាចហ្វឹកហាត់ បច្ចេកទេសបានទេ ដោយសារទីនោះមិនមាន ទីលាន ប៉ុន្តែពេលឆាប់ៗខាងមុខនេះ សហព័ន្ធនឹងរៀបចំកម្រាលហ្វឹកហាត់ ដើម្បីឲ្យពួកគាត់អាចហ្វឹកហាត់ បច្ចេកទេសលើទីលានបាន ។
កីឡាចំបាប់ គឺជាប្រភេទកីឡាប្រយុទ្ធជាលក្ខណៈឯកត្តជន ទាំងការប្រកួតទាំងការហ្វឹកពេលនេះ ហាត់ដៃគូ ត្រូវតែនោះកៀកគ្នា ដើម្បីប្រយុទ្ធគ្នាគែដៃគូ ត្រូវតែប៉ះគ្នា យ៉ាងជិតស្និទ្ធដើម្បីប្រកួតគ្នា (បោកគ្នា) ដែលចំណុចនេះ ខុសគោលការណ៍ របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងមេរោគ COVID-19 ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលគិតលើគម្លាតបុគ្គលនោះ ។

នៅក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ពុំអនុញ្ញាតឱ្យមានការស្នាក់នៅ និង ហូបចុងរួមនោះទេ ដែលកន្លងមក ថ្នាលកីឡាចំបាប់ហ្វឹកហាត់រួម និងហូបចុករួម នៅ សាលដំបូលទូកនៃសហព័ន្ធកីឡា ចំបាប់កម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក នេះតែម្តង ដោយកន្លែង ស្នាក់នៅរួម ហូបរួមនេះទទួលបានការ ឧបត្ថម្ភពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធចំបាប់ ដូច្នេះប្រភេទកីឡាចំបាប់ គឺមិនទាន់អាចប្រមូលផ្តុំឡើងវិញ នៅទីនេះបានទេ ។ ទោះជាយ៉ាងណាក៏ការហាត់ នៅវិហារសួគ៌ ក្នុងស្ថានភាពនេះ គឺជាជម្រើសដ៏ល្អតែមួយគត់ ។
ទោះជាស្ថិតក្នុងការ លំបាកយ៉ាងនេះ ក្តីក៏លោកអគ្គលេខាធិការ ធិនវិចិត្រអះអាងថា នឹងខិតខំរៀបចំការ ហ្វឹកហាត់ ឱ្យបានល្អប្រសើរ តាមរយៈការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដែលក្រសួង អប់រំយុវជន និងកីឡាឱ្យសហព័ន្ធកីឡាជាតិ នានាគោរពនូវគោលការណ៍ សុខាភិបាលនេះឲ្យបានខ្ជាប់ខ្ជួន ៕ដោយ៖លី ភីលីព

Most Popular

To Top