កីឡា

ផ្លូវការ៖ Ancelotti ត្រឡប់ទៅ Real Madrid វិញក្នុងកុងត្រា រយៈពេល៣ឆ្នាំ

មិនដល់ពេលមួយសប្តាហ៍ផង ក្រោយពេលដែលគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane បានសម្រេចចិត្ត ចាកចេញពីក្លឹបនោះ នៅថ្ងៃនេះ សារព័ត៌មាន the Goal ហ៊ានធ្វើការអះអាងហើយថា លោក Carlo Ancelotti នឹងត្រូវចូលមកជំនួសតំណែងនេះ ជាផ្លូវការហើយ។

លោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានតែងតាំងភ្លាម ក្រោយបោះបង់កុងត្រាចាស់ របស់ខ្លួនភ្លាម ជាមួយនឹងក្លឹប Everton ដែលលោកបានចំណាយ ពេលរយៈពេល១៨ ខែ នៅទីនេះហើយបច្ចុប្បន្នកំពុង ធ្វើដំណើរមកដល់ប្រទេស អេស្បាញ ហើយដើម្បីចុះកុងត្រាថ្មី។

ប្រភពដដែលបាន ឲ្យដឹងទៀតថា កិច្ចពិភាក្សាគ្នារវាងគ្រូបង្វឹករូបនេះ បានធ្វើឡើងតាំងតែពីរយៈពេល៥ថ្ងៃមុន មកម្ល៉េះ ហើយការសម្រេចចិត្តបានឈាន ទៅដល់ការព្រមព្រៀងគ្នា នៃកុងត្រាដែលមានរយៈពេល៣ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top