កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ប្រទេសចិន បានរាយការណ៍ថា មានករណីឆ្លងវីរុស ផ្តាសាយបក្សី H10N3 នៅក្នុងប្រទេសចិន ដែលជាករណីឆ្លងដំបូងបង្អស់ នៅលើពិភពលោក។ ប៉ុន្តែប្រទេសនេះ បានបន្តថា ហានិភ័យនៃការរីករាលដាលឆ្លង ទៅលើប្រជាជនគឺមានកម្រិតទាប។
គណៈកម្មាធិការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអុីនធើណេត ថា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១កន្លងទៅ នៅភាគខាងកើតទីក្រុងហ្សេនជាំង បុរសអាយុ ៤១ ឆ្នាំម្នាក់ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការៈក្តៅខ្លួនហើយត្រូវបាន គេធ្វើរោគវិនិច្ឆ័យ។ មួយខែក្រោយមក ឃើញថាបុរសអាយុ៤១ឆ្នាំ មានផ្ទុកវីរុស ផ្តាសាយបក្សី H10N3។
វីរុសផ្តាសាយបក្សី H10N3ត្រូវបានគេពណ៌នាថា ជាភ្នាក់ងារបង្កជំងឺក្នុងកម្រិតហានិភ័យទាប។ គណៈកម្មាធិការសុខភាពជាតិចិន បានបញ្ជាក់ថាមិនមានករណីមនុស្សឆ្លងវីរុស H10N3 ពីមុនមកនៅតាមបណ្តាប្រទេសផ្សេងៗនោះទេ ដែលការរកឃើញការឆ្លងនៅប្រទេសចិននេះ គឺជាករណីដំបូងបង្អស់នៅលើពិភពលោក៕ ប្រភព៖ សប្បាយ