សិល្បៈ និង កម្សាន្ត

បែកធ្លាយរូបថត អតីតកាលរបស់ រ៉េត សារីតា បង្ហាញថា នាងមានទំនាក់ ទំនងល្អជា មួយ ជនបរទេស តាំងពីតូច មកម្ល៉េះ

ភ្នំពេញ ៖ កញ្ញា រ៉េត សារីតា កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកគាំទ្រទម្លាយរូបថត អតីតកាលជាច្រើនសន្លឹក តាមរយៈទំព័រហ្វេសប៊ុកមួយ ឈ្មោះថា “Teams Cambodia” ដែលរូបថតទាំងនោះ គឺជារូបថតសកម្មភាពផ្សេងៗ របស់នាង កាលពីកុមារភាព ។

កញ្ញា រ៉េត សារីតា បានបង្ហាញវត្តមាន ព្រមទាំងកេរ្តិ៍ឈ្មោះតាមរយៈការជាប់ជា បេក្ខនារី បវរកញ្ញាចក្រវាល ឆ្នាំ២០២០ ហើយការណ៍នេះ បានធ្វើឱ្យនាង មានឱកាសបានទៅប្រកួតវគ្គជម្រុះចុងក្រោយ នៅសហរដ្ឋអារិក ព្រមទាំងបានធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា ច្បាស់ទៀតផង ។

ក្រៅពីរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិ ទេពកោសល្យសិល្បៈ រ៉េត សារីតា ក៏ធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ជាមួយនឹងសមត្ថភាពប្រើប្រាស់ ភាសាអង់គ្លេសរបស់នាង ដែលអាចនិយាយបានថា ភាសានិយាយរបស់នាង មិនចាញ់ជនជាតិ ដើមប៉ុន្មានឡើយ ។

ទាក់ទងនឹងចំណេះដឹង ផ្នែកភាសាអង់គ្លេសនេះដែរ រ៉េត សារីតា ក៏ធ្លាប់បានបកស្រាយតាមរយៈកម្មវិធីទូរទស្សន៍ ក៏ដូចជាបទសម្ភាសន៍នានា រួចមកហើយថា ចំណេះដឹងដែលមាន គឺបានមកពីការតស៊ូរៀនសូត្រ មិនចុះចាញ់ ទោះជាជីវភាពរបស់នាង មានការខ្វះខាតខ្លាំងយ៉ាងណាក៏ដោយ ។

បេក្ខភាពបវរកញ្ញាចក្រវាលឆ្នាំ ២០២០ រូបនេះ ក៏បានបញ្ជាក់ផងដែរថា មិនមែនឱ្យតែចេះភាសាអង់គ្លេស ស្ទាត់ជំនាញ សុទ្ធតែជាកូនអ្នកមាន ដែលមានលុយរៀនសាលាថ្លៃៗនោះទេ ។ តួយ៉ាងដូចជារូបនាងផ្ទាល់ ត្រូវរកលុយរៀនដោយខ្លួនឯងផង ហើយមានបន្ទុកចិញ្ចឹមម្ដាយ និងប្អូនៗថែមទៀត ។

យ៉ាងណាក៏ដោយ បើផ្អែកតាមរូបថតប៉ុន្មាន សន្លឹករបស់ រ៉េត សារីតា កាលពីអតីតកាល បានបង្ហាញថា នាងដូចជាមានទំនាក់ទំនង ជិតស្និទ្ធជាមួយជនបរទេស តាំងតែពីកុមារភាពមកម្ល៉េះ ហើយថែមទាំងមានលទ្ធភាព បានទៅលេងក្រៅប្រទេសទៀតផង ដែលសកម្មភាពទាំងនេះ ជាមន្ទិលថ្មីមួយរបស់អ្នកគាំទ្រ ដោយចង់ដឹងថា តើជនជាតិបរទេសទាំងនោះ ជាសាច់ញាតិរបស់ សារីតា មែនទេ? ដូច្នេះហើយទើបនាងអាចប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ?

ផ្អែកលើចម្ងល់មួយនេះ Lookingtodays នឹងព្យាយាមទាក់ទងទៅកាន់ សារីតា ផ្ទាល់ ដើម្បីឱ្យទស្សនិកជន ជាពិសេស អ្នកគាំទ្រ បានជ្រាបកាន់តែច្បាស់ ៕

ដោយ៖ ម៉ានី

Most Popular

To Top