ព័ត៌មានអន្តរជាតិ

SpaceX​ របស់ Elon Musk បង្ហាញពីមហិច្ឆតា ក្នុងការបាញ់រ៉ុក្កែត ផ្កាយរណប Starship ទៅភពព្រះអង្គារ យានអវកាស មហាសមុទ្រ នាឆ្នាំ ២០២២

អាមេរិក ៖ ស្ថាបនិកក្រុមហ៊ុន អវកាស SpaceX លោក Elon Musk បានបញ្ជាក់ពីផែនការ ប្រកបដោយមហិច្ឆតា ក្នុងការកសាងយាន អវកាសមហាសមុទ្រ ដែលនឹងត្រូវប្រើ ដើម្បីបាញ់រ៉ុក្កែត ផ្កាយរណប Starship ទៅកាន់ភពព្រះអង្គារ នៅឆ្នាំ ២០២២ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សេចក្តីរាយការណ៍ នៅខែកក្កដា ឆ្នាំ ២០២០ ថា ក្រុមហ៊ុនបានទិញអណ្តូងខួងប្រេង ចាស់មួយគូក្នុងតម្លៃ ៣.៥ លានដុល្លារ (២,៤៧ លានផោន) ដែលពួកគេគ្រោង នឹងប្តូរទៅជាអាកាសយានដ្ឋាន អណ្តែត ទឹក ។ Musk បានរម្លឹកឡើងវិញ នូវរូបភាពគំនិតមួយ នៃកំពង់ផែមហាសមុទ្រ ដោយបញ្ជាក់ថាវេទិកាមួយ ក្នុងចំណោម វេទិកា ទាំងនោះមាន ឈ្មោះថា Deimos បន្ទាប់ពីតូចជាងគេបំផុត នៃភពព្រះច័ន្ទម៉ាទិនទាំង២ កំពុងស្ថិតក្នុងការស្ថាបនា សម្រាប់ដំណើរការ នៅឆ្នាំក្រោយ ។

ផ្កាយរណប គឺជារ៉ុក្កែត និង យានអវកាស អាចប្រើឡើងវិញ បានដ៏ធំដែលកំពុងធ្វើការ សាកល្បងនៅរដ្ឋតិចសាស ជាមួយនឹងការធ្វើតេស្តិ៍គន្លង ដំបូងគ្រោងនឹងធ្វើនៅខែកក្កដា និង បេសកកម្មចម្ងាយឆ្ងាយនៅឆ្នាំ ២០២២ ។ មិនមានព័ត៌មាន លម្អិត ជាក់លាក់អំពីចំនួនទឹកប្រាក់ នៃការកែលម្អឡើងវិញ នៃវេទិកានេះ ត្រូវចំណាយអស់ប៉ុន្មាន ឬនៅពេលប្រតិបត្តិការនឹង ត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែគេគិតថា Starship នឹងហោះទៅកាន់វេទិកាអណ្តែត ក្រោមចំហាយ របស់វាមុនពេលហោះហើរ ។

បច្ចុប្បន្ន Deimos កំពុងសម្រាកនៅកំពង់ផែ Brownsville ក្នុង រដ្ឋតិចសាស់ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិត អំពីទិសដៅចុងក្រោយ របស់វាត្រូវបានបង្ហាញ ដោយក្រុមហ៊ុន SpaceX ឬដៃគូណាមួយឡើយ ។ ទោះយ៉ាងណាគេគិតថា កងអាកាសនៃអាកាស យានដ្ឋាន អណ្តែតទឹក ដំណើរការដោយក្រុមហ៊ុន នៅទីបំផុតនឹងត្រូវបានដាក់ នៅទីតាំងងាយៗ នៃមណ្ឌលដឹកជញ្ជូនធំ ប៉ុន្តែនៅឆ្ងាយល្មម ដើម្បីកាត់បន្ថយការ បំពុលបរិយាកាស និងសំឡេងរំខាន នៅក្បែរតំបន់មាន ប្រជាជនរស់នៅ ៕ដោយ៖លី ភីលីព

Most Popular

To Top