ព័ត៌មានអន្តរជាតិ

បញ្ជាទិញវ៉ាក់សាំង ៣០០លានដូស ដោយមិនឲ្យចាក់ ស្របពេល រលកទី២ផ្ទុះឡើង ដ៏សាហាវបំផុត

ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថាប្រទេសឥណ្ឌា បានបញ្ជាទិញវ៉ាក់សាំងការពារ មេរោគដែលមិនត្រូវបានអនុញ្ញាតិ ឱ្យប្រើប្រាស់ចំនួន ៣០០លានដូស ស្របពេលមានរលកទី២ ផ្ទុះឡើងដ៏សាហាវ ។

រដ្ឋាភិបាលសហព័ន្ធបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងដែលមិនបញ្ចេញឈ្មោះ ពីក្រុមហ៊ុន Biological E គឺស្ថិតនៅក្នុងការសាកល្បង ដំណាក់កាលទី៣ ហើយបានបង្ហាញនូវលទ្ធផលជោគជ័យ ក្នុងពីរដំណាក់កាលពីដំបូង ។

ការបញ្ជាទិញចំនួន ២០៦លានដុល្លារ គឺជាប្រទេសឥណ្ឌា ដំបូងដែលបានចុះហត្ថលេខា ដែលមិនបានទទួលការយល់ព្រមឲ្យប្រើប្រាស់ ជាបន្ទាន់នៅឡើយទេ ។

ករណីនេះបានកើតឡើងនៅពេល ដែលប្រទេសនេះ កំពុងពុះពារ ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំង របស់ខ្លួន ។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា គ្រប់គ្រងបានត្រឹមតែជាង២២០លានប្រអប់ប៉ុណ្ណោះ បើទោះបីជាប្រជាជនភាគច្រើនរបស់ខ្លួន ១,៤ពាន់លាននាក់ មានសិទ្ធិទទួលវ៉ាក់សាំងនេះក៏ដោយ ។ តិចជាង១៥% នៃប្រទេសបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូសភាគច្រើន ដោយសារតែកង្វះខាត យ៉ាងខ្លាំង ។

ទោះបីជាចំនួនករណីកូវីដ បានធ្លាក់ចុះក៏ដោយ ក៏ឥណ្ឌានៅតែបន្ថែមករណី ព័ត៌មានជាង១០ម៉ឺន ករណីក្នុងមួយថ្ងៃ ។

រហូតមកដល់ពេលនេះ មានអ្នកស្លាប់ជាង ៣៤០.០០០នាក់ដោយសារវីរុសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា ចំនួននេះត្រូវបានគេប៉ាន់ស្មាន មិនដល់ ។

រដ្ឋាភិបាលសហព័ន្ធឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្រ្តី លោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរិះគន់ថា មិនបានដាក់ការបញ្ជាទិញជាមុនជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងឥណ្ឌា ឬបរទេសនោះទេ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top