សិល្បៈ និង កម្សាន្ត

អដ្ឋិធាតុដំបូងបង្អស់​ របស់ស្ដ្រី មានផ្ទៃពោះបុរាណ រកឃើញនៅ Thebes មានអាយុកាល ជាង ២០០០ ឆ្នាំមកហើយ

ប៉ូឡូញ៖ អ្នកជំនាញមកពី បណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ បាននិយាយថា សាកសពស្រី្តជនជាតិអេហ្ស៊ីប ដែលមានផ្ទៃពោះដំបូង ដែលមានអាយុ ២០០០ ឆ្នាំត្រូវបានគេរកឃើញ នៅ Thebes នាងបានទទួលមរណភាព នៅពេលនាងផ្ទៃពោះ មានរយៈពេល ២៨ សប្តាហ៍ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញមកពី បណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ ដែលធ្វើការជាផ្នែកមួយ នៃគម្រោង Warsaw Mummy ក្នុងគោលបំណង ដើម្បីស្កេនម៉ាំមីទាំងអស់ នៅសារមន្ទីរបានធ្វើការស្វែងយល់បន្ថែម អំពីស្ត្រីនោះដែលគិតថា មានអាយុជាង ២០ ឆ្នាំ។ តាមរយៈការរួមបញ្ចូលគ្នា នៃការស្កេន CT និងកាំរស្មីអ៊ិច ក្រុមនេះបានរកឃើញ សាកសពទារកមួយ មានអាយុប្រហែលជា២៦ ទៅ៣០សប្តាហ៍ នៅខាងក្នុងស្ត្រី នេះជាលើកដំបូង ដែលគេរកឃើញម្តាយ មានផ្ទៃពោះបែបនេះ។

យោងតាមអ្នកស្រាវជ្រាវ បានសរសេរ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ បុរាណវិទ្យាបានឲ្យដឹងថា សាកសពរបស់ស្ត្រី ដែលបានស្លាប់កាលពី ២,០០០ ឆ្នាំមុន ត្រូវបានរុំដោយក្រណាត់ យ៉ាងប្រុងប្រយ័ត្ន និងបន្សល់ទុក នូវគ្រឿងអលង្កាជាច្រើន ដើម្បីទុកឲ្យនាងពេល ទៅកាន់ជីវិតថ្មី។

ក្រុមនេះមិនអាចបញ្ជាក់ច្បាស់ ពីមូលហេតុទារក ត្រូវបានទុកចោល នៅខាងក្នុងស្ត្រីនោះទេ ហើយមិនត្រូវបាន ឆ្លុះរូបដាច់ដោយឡែក ពីគ្នានោះទេ ដោយសារតែនៅក្មេងពេក មិនមានឈ្មោះដូច្នេះចាំបាច់ ស្លាប់នៅខាងក្នុងផ្ទៃម្តាយតែម្តង។ អ្នកដឹកនាំការស្រាវជ្រាវ ការសិក្សាលោកវេជ្ជបណ្ឌិត Wojciech Ejsmond បាននិយាយថា នេះគឺជាការរកឃើញដំបូង នៃរាងកាយដែលកំពុងពរពោះ ដោយបន្ថែមថា មិនមានសាកសពផ្សេងទៀត ត្រូវបានថែរក្សាទុក សម្រាប់ស្ត្រីមាន ផ្ទៃពោះបុរាណទេ។

រាងកាយត្រូវបានរុំដោយក្រណាត់ មានគុណភាពខ្ពស់ ហើយត្រូវបានគេដាក់ឲ្យសម្រាក ដោយមានគ្រឿងលម្អជាច្រើន តំណាងឲ្យកូនប្រុសទាំង៤ របស់លោក Horus ក្រុមនេះបាននិយាយថា នាងគឺជាមនុស្សសំខាន់ម្នាក់ នៅ Thebes ចំណែកសាកសពនេះ គេរកឃើញនៅទសវត្សឆ្នាំ ១៨០០ និងមានអាយុកាល តាំងពីសតវត្សទី ១ មុនគ.ស ជាពេលដែល Cleopatra ជាមហាក្សត្រី៕ ដោយ៖លី ភីលីព

Most Popular

To Top