កីឡា

ជម្រើសជាតិ​អង់គ្លេស​ ទាំង​អស់ ​នឹង​​លាប​សក់​ស ​តាម Foden ប្រសិន​បើ​ពួក​​គេ​ឈ្នះ Euro

Phil Foden បាន​និយាយ​ថា កីឡាករ​របស់​អង់គ្លេស​ទាំង​អស់ ​​បាន​យល់ព្រម​​​លាប​សក់ ​ពណ៌​ស​តាម​គេ​ ប្រសិន​បើពួក​គេ ​ឈ្នះ​ពាន​ Euro ឆ្នាំ​នេះ។

ក្នុង​ពេល​ព្រឹត្តិការណ៍ Euro ចាប់​ផ្ដើម Foden បាន​ទៅ​លាប​សក់​ពណ៌​ស តាម​លោក Paul Gascoigne ដែល​ធ្លាប់​ធ្វើ​ដូច​នេះ​កាល Euro ១៩៩៦។ ហើយ​ពេល​នេះ​តារា​របស់​ក្លឹប Manchester Ctiy បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រុម​កីឡាករ​របស់​អង់គ្លេស​​នឹង​ធ្វើ​តាម​គេ ប្រសិន​បើ​អង់គ្លេស ​អាច​ឈ្នះ​ពាន​ជា​លើក​ដំបូង​មែន ។

“ខ្ញុំ​បាន​និយាយ​ប្រាប់​ក្រុម​ថា ប្រសិន​បើ​ពួក​យើង​ឈ្នះ​ពាន ទាំងអស់​គ្នា ​​ត្រូវ​តែ​​លេង​ពណ៌​សក់​ដូច​ខ្ញុំ ហើយ​ពួក​គេ​ក៏​បាន​យល់​ព្រម។ ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​​មាន​រឿង​សប្បាយ​ៗ”។ សម្ដី Foden ។

ប្រកួត​បន្ទាប់​អង់គ្លេស ​ត្រូវ​ជួប​ឆេក​​ ខណៈ​បច្ចុបន្ន​ពួក​គេ ​កំពុង​នៅ​លេខ​ពីរ​ក្នុង​ពូល D ។ អង់គ្លេស​ត្រូវ​ការ ​ត្រឹម​តែ​ស្មើ​ប៉ុណ្ណោះ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ អង់គ្លេស​មិន​ដែល​ឈ្នះ​ពាន Euro ឡើយ ចាប់​តាំង​ពី​​បង្កើត​ឡើង​​នៅ​ឆ្នាំ​១៩៦០ ៕ sabay

Most Popular

To Top