បច្ចេកវិទ្យា

កម្មវិធី Find My របស់ iPhone ជួយឱ្យប៉ូលីសកាណាដា ចាប់ជនល្មើសបានស៊ីផុយ

ប៉ូលីកាណាដា រកឃើញចោរលួចរបស់យ៉ាងរហ័ស ព្រោះតែជនរងគ្រោះបានប្រើសេវាកម្ម Find My នៅលើ ឧបករណ៍របស់ខ្លួន ដែលចោរបានលួចទៅ។

យោងទៅតាមសារព័ត៌មាន Blackburn News អ្នកដើរលេងតាមឆ្នេរ Grand Bend Beach នៅឯតំបន់ Lambton Ontario ប្រទេសកាណាដា បានរាយការណ៍ទៅប៉ូលីសខេត្ត ពីករណីបាត់ iPhone និងស្បែកជើងមួយគូ។

ភ្លាមៗនោះ ប៉ូលីសក៏បានស្វែងរក របស់បាត់ប្រគល់ឱ្យម្ចាស់យ៉ាងលឿនរហ័ស ដោយចាប់បានជនល្មើស អាយុ ៧០ឆ្នាំ មកពីទីក្រុងឡុង ប្រទេសអង់គ្លេស និងបានបានពិន័យ ទៅតាមស្ថានភាពទោស។

ការរកឃើញដ៏លឿននេះ ក៏ព្រោះតែម្ចាស់បាត់របស់ បានប្រើសេវាកម្ម Find My នៅលើ iPhone របស់ខ្លួន ដោយធ្វើឱ្យប៉ូលីសមានទិន្ន័យគ្រប់គ្រាន់ អាចចូលទៅកាន់ iCloud ដើម្បីតាមដានរបស់ដែលបាត់បានយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា Find My ជាសេវាកម្មស្វែងរក របស់ដែលបាត់របស់ Apple ហើយមុខងារនេះ កាន់តែពិសេសនៅលើ iOS 14 និង 15 ដោយអាចកំណត់ទីតាំងរបស់ដែលបាត់នោះបាន បើទោះបីជាវាបិតម៉ាស៊ីនក៏ដោយចុះ៕ ប្រភព៖ សប្បាយ

Most Popular

To Top