The Telegraph នៅថ្ងៃនេះ បានសរសេរថា ក្លឹបកាំភ្លើងធំ Arsenal ទោះបីជាធ្លាប់ទទួល បានការបដិសេធ រួចទៅហើយពី សំណាក់ក្លឹប Everton ក្នុងការចរចា ផ្ទេរកីឡាករ ខ្សែប្រយុទ្ធ អង់គ្លេស ម្នាក់ទៅកាន់ទឹកដី Emirates ប៉ុន្តែជឿជាក់ថា ក្លឹបនេះហាក់ដូចជាមិនទាន់ បានបោះបង់ឱកាស របស់ខ្លួននៅឡើយទេ ។
កាំភ្លើងធំនៅតែចិញ្ចឹម ចិត្តចង់ បានកីឡាករខ្សែ ប្រយុទ្ធឆ្នើម Dominic Calvert Lewin នៅឡើយបើយោង តាមការចេញផ្សាយ របស់ប្រភពដដែលនេះ ខណៈដែលតំណែង របស់កីឡាករ Alexandre Lacazette ជាមួយនឹង Arsenal នៅពេលនេះហាក់ ដូចជាមិនទាន់មានភាពច្បាស់លាស់ នៅឡើយអំពីអនាគត ។
Lewin មានកំពស់១,៨៩ម៉ែត្រដែលកើត នៅឆ្នាំ១៩៩៧និងមានអាយុ២៤ឆ្នាំរូបនេះ បច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹប Everton រហូតទៅដល់ឆ្នាំ២០២៥ ហើយជឿជាក់ថា នឹងអាចមានតម្លៃក្នុងទីផ្សារ ដោះដូរប្រមាណជា ៤៥លានផោន ៕
ប្រែសម្រួល៖ស៊ុនលី