កីឡា

Southgate ប្រាប់​កូន​ក្រុម​អង់គ្លេស ​កុំ​ឲ្យ​ខ្លាច​អាល្លឺម៉ង់ នេះ​ជា​ពេល​ក្លាយ ​ជា​វីរបុរស

លោក Gareth Southgate បាន​​កើន​រំឮក​ដល់​កីឡាករ​អង់គ្លេស​ទាំង​អស់ ​អាច​ក្លាយ​ជា​វីរបុរស​បាល់ទាត់ ​នៅ​យប់​នេះ ពេល​ដែល​ពួក​គេ ​យក​ឈ្នះ​លើ​អាល្លឺម៉ង់ ។

អង់គ្លេស​ធ្លាប់​ឈឺ​ចាប់​ចាញ់​ អាល្លឺម៉ង់​នៅ Euro ១៩៩៦ ដោយ​បាល់​ប៉េណាល់ទី ​កាត់​សេចក្ដី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ។ កាល​នោះ​លទ្ធផល​ម៉ោង​ធម្មតា​​និង​ម៉ោង​បន្ថែម​បញ្ចប់​ត្រឹម​១-១ ។ លុះ​ដល់​បាល់​ប៉េណាលទី ​អង់គ្លេស​ចាញ់​ ៦-៥។

មុន​ជំនួប​ដ៏​សំខាន់​វគ្គ​១៦​ក្រុម ​ចុងក្រោយ Euro ២០២០ លោក Southgate បាន​និយាយ​លើក​ទឹក​ចិត្ត​កូន ​ក្រុម​​ជា​ច្រើន​កុំ​ឲ្យ​សូវ​គិត ​ពី​ប្រវត្តិសាស្រ្ដ​មុន ត្រូវ​បង្កើត​ប្រវត្តិសាស្រ្ដ​ថ្មី ។ ឆ្លង​កាត់​៣​ប្រកួត​ក្នុង​ពូល​​ក្រុម​រហស្ស នាម​តោ​កំណាច​ រក​បាន​តែ​២​គ្រាប់​គត់។

Southgate បាន​និយាយ​ថា គ្រប់​ពេល​ដែល​អ្នក​ពាក់​អាវ ​ជម្រើស​ជាតិ​អង់គ្លេស អ្នក​មាន​​ឱកាស​រក​គ្រាប់​បាល់​ ដែល​​នឹង​ត្រូវ​បាន​បង្ហាញ ​ជា​រៀងរហូត។ ហើយ​ការ​ប្រើ​ស្នៀត​លេង​បាល់ ឬ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត ​វា​នឹង​​ស្ថិត​ក្នុង​ការ​ចងចាំ​ជា​និច្ច។

ការ​ឈ្នះ​លើ​អាល្លឺម៉ង់​នៅ​ថ្ងៃ​នេះ​នឹង​ក្លាយ​ជា​​ជ័យជម្នះ​ដ៏​ធំ​បំផុត ​សម្រាប់​អង់គ្លេស​ចាប់តាំង​ពី​ឆ្នាំ​១៩៩៦ ។ Southgate បញ្ជាក់​ថា កីឡាករ​អង់គ្លេស​ជំនាន់​ថ្មី​នឹង​ខំ​បន្ត​ទៅ​មុខ ដើម្បី​ក្លាយ​ជាវីរបុរស ​របស់​តោកំណាច ៕

Most Popular

To Top