សិល្បៈ និង កម្សាន្ត

រលក​ទី​២​ ក្នុង​សិល្បៈ ! ត្រឹមមួយប៉ព្រិច ភ្នែកសោះ ! តារាខ្មែរច្រើន​ដួងធ្លោយ ឆ្លងកូវីដទាល់តែបាន!

ប៉ុន្មានថ្ងៃចុងក្រោយនេះតារាសម្ដែង និងតារាចម្រៀងល្បីឈ្មោះ៥ដួងគឺកញ្ញា រចនា រ៉ាវ៉ាឌី ,លោក ព្រីន កញ្ញា ចាន់ ស្រីរ័ត្ន តារាសម្ដែងភេទទី៣ នាយ ពាង នឹងតារាចម្រៀងលោក រ៉េត បូរ៉ា បាន​ធ្វើឱ្យអ្នកគាំទ្រតក់ស្លុតយ៉ាង ខ្លាំងក្រោយតារាទាំងនេះ រកឃើញផ្ទុកជំងឺកូ វីដ-១៩ ។

នៅរសៀលថ្ងៃទី២ កក្ដដា តារាចម្រៀង រ៉េត បូរ៉ា ត្រូវបានរកឃើញ ឆ្លងជំងឺ កូវីដ-១៩ ដោយលោកបាន ប្រកាសក្នុងគណនី ហ្វេសផ្លូវការ ក្រោយឆ្លងរកឃើញវិជ្ជមានភ្លាមៗ ។ មិនប៉ុន្មានថ្ងៃរំលងគ្នាផង ស្រាប់តែតារាសម្ដែង ចាន់ ស្រីរ័ត្ន រកឃើញផ្ទុកជំងឺកូវីដ បន្តបន្ទាប់ លុះបញ្ជូនតារា​ស្រី​ទៅព្យាបាល បានប៉ុន្មាន ក៏​លេចដំណឹងតារាសម្ដែង ស្អិតរមួត១គូ គឺ​ស្រីស្អាតថ្ពាល់ខួច រចនា រ៉ាវ៉ាឌី និងកម្លោះសង្ហា ព្រីន ក៏រកឃើញវិជ្ជាមានកូវីដជាហូរហែផងដែរ។

អ្វីដែលធ្វើឱ្យមហាជន ជាពិសេសមិត្តរួមអាជីពសោកស្ដាយ ស្លុត ចិត្តខ្លាំងជាងនេះទៅទៀតនោះគឺ នាយពាង ដេកឈឺស្ដូកស្ដឹងដោយសារកូវីដ-១៩ រហូតអស់សង្ខារថែម​ទៀតនៅដើម ខែកក្ដដា នេះតែម្ដង។

យ៉ាងណាមិញរហូតមកដល់ពេលនេះអ្នកទាំង៤បានបញ្ជូនទៅព្យាបាល ដោយមានការមើលថែយ៉ាង ដិតដល់ពីក្រុមគ្រូពេទ្យជំនាញ។ ដោយឡែកសាកសពរបស់ នាយពាង ត្រូវបានទៅបូជារួចរាល់ហើយ។

រម្លឹងផងដែរថា សិល្បករសិល្បការិនី ជាច្រើនដួងបានធ្លាយខ្លួនឆ្លង ជំងឺកាចសាហាវមួយនេះ ត្រឹមមួយ ប៉ព្រិចភ្នែកបើ ទោះជាពួកគេការពារខ្ជាប់ ខ្ជួនយ៉ាងណាក្ដី ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នតារាទាំងនោះ បានជាសះស្បើយត្រឡប់ទៅផ្ទះរាងខ្លួនវិញ ហើយដូចជា សុគន្ធ និសា កែវ ចាន់និមល ណុប បាយ៉ារិទ្ធ សួស វីហ្សា និងតារាសម្ដែង តារាចម្រៀងផ្សេងទៀត នៅឡើយតែតារាបីនាក់ ចុងក្រោយនេះមិនទាន់ ចេញលទ្ធ ផលល្អវិញនៅឡើយ៕

Most Popular

To Top