ព័ត៌មានអន្តរជាតិ

តាលីបង់ ៖ កងកម្លាំងបរទេស ទាំងអស់ ត្រូវតែដកទ័ពចេញ ឲ្យអស់ត្រឹមថ្ងៃកំណត់

បរទេស ៖ ក្រុមតាលីបង់ បានធ្វើការទាក់ទង និងបញ្ចាក់មកកាន់ ក្រុមការងាររបស់ BBC ថាកងកម្លាំង បរទេសទាំងឡាយ ដែលបានដកចេញ ពីប្រទេសអាហ្គានីស្ថាន លើសកាលកំណត់ នឹងប្រឈមមុខ ទៅនឹងភាពប្រថុយប្រថាន ជាមិនខាន ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែលមានសេចក្តីរាយការណ៍ថា យោធាអាមេរិកសំខាន់ ជាង១០០០នាក់ទៀត នៅតែបន្តមានវត្តមាន នៅលើទឹកដីរបស់អាហ្គានីស្ថាន នៅឡើយដើម្បីការពារទៅ ដល់ក្រុមអ្នកកាទូត និងអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងកាប៊ុល ។

បេសកកម្មរបស់អង្គការណាតូ ជិត២០ ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា បានឈានទៅដល់ទីបញ្ចប់ ហើយប៉ុន្តែស្ថានភាពអំពើហិង្សា បែរជាមានចំនួនកើនឡើង ទៅវិញ ជាពិសេសទីតាំងជាច្រើន កំពុងត្រូវបានកាន់កាប់ ដោយក្រុមតាលីបង់ ជាបន្តបន្ទាប់។

អ្នកនាំពាក្យរបស់តាលីបង់ លោក Suhail Shahhen បាននិយាយថា កងកម្លាំងទាំងអស់ មិនត្រូវមានវត្តមាននៅក្នុងប្រទេស អាហ្គានីស្ថាន
ជាដាច់ខាតនៅក្រោយកាល កំណត់បើមិនដូច្នេះមានន័យថា វាគឺល្មើសទៅនឹងកិច្ចព្រមព្រៀង នៅក្នុងទីក្រុង Doha ហើយការសម្រេចចិត្តចុងក្រោយ
ថានឹងឆ្លើយតបយ៉ាងនឹងអាស្រ័យ ទៅលើមេដឹកនាំរបស់ខ្លួន ជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top