ចិន ៖ អវកាសយានិកចិន បានបង្ហាញវត្តមាននៅលើកយាន អវកាស ជាលើកដំបូង របស់ប្រទេសនេះ ដែលពាក់ព័ន្ធនឹង ពួកគេដោយក្នុងនោះ ពួកគេបាបធ្វើការ ៧ ម៉ោងនៅខាងក្រៅស្ថានីយ៍ អវកាស Tiangong នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
លោក Liu Boming និងលោក Tang Hongbo បានឈានជើងចូលខាងក្រៅម៉ូឌុល ស្នូលនៃស្ថានីយ៍កាលពីថ្ងៃអាទិត្យ ដើម្បីដាក់កាមេរ៉ា និងសាកល្បងដៃ មនុស្សយន្ត ។ នៅក្នុងឃ្លីបមួយ របស់លោក Liu បានចាកចេញពីកាប៊ីន លោកបានលាន់មាត់ថា៖“ អស្ចារ្យណាស់វានៅខាងក្រៅហើយ”។ អ្នកទាំង២ និងមេបញ្ជាការ លោក Nie Haisheng បានបាញ់រ៉ុក្កែត Long March-2F ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ Jiuquan នៅតំបន់វាលខ្សាច់ Gobi ភាគពាយព្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ ខែមិថុនាដោយចតនៅស្ថានីយ៍ ៧ ម៉ោងក្រោយមក ។
ដៃនេះនឹងត្រូវបានប្រើ ដើម្បីផ្លាស់ទី និងភ្ជាប់ម៉ូឌុលពីរបន្ទាប់ទៀត ដែលត្រូវបានរចនាជាមន្ទីរពិសោធន៍ ដើម្បីអនុញ្ញាតឲ្យមានការពិសោធន៍ ក្នុងទំនាញផែនដីសូន្យ ដែលគ្រោង នឹង ចាប់ផ្តើមនៅឆ្នាំ ២០២២ ។ ការស្ថាបនារបស់ Tiangong គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកម្មវិធីអវកាសប្រកប ដោយមហិច្ឆតា របស់ប្រទេសចិន ដែលបានឃើញប្រទេស នេះចុះចតនៅលើភពព្រះអង្គារ ហើយបញ្ជូនការស៊ើបអង្កេត ទៅភពព្រះច័ន្ទ៕ដោយ៖លី ភីលីព