ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចអ៊ីតាលី នឹងអាចកើនឡើង ៥ភាគរយ សម្រាប់ឆ្នាំនេះ

បរទេស ៖ ធនាគារកណ្តាល របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់អ៊ីតាលី ដែលជាប្រទេស សេដ្ឋកិច្ចធំបំផុតទី៣ ក្នុងប្លុកអ៊ឺរ៉ុប នឹងអាចកើនឡើង ប្រមាណជា៥ភាគរយ ។

ធនាគារកណ្តាល ដដែល បានបញ្ជាក់ទៀតថា កត្តាជះឥទ្ធិពលវិជ្ជមានកើនឡើង ដោយសារតែយុទ្ធនាការ ចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាព របស់ប្រទេស នាពេលកន្លងមក ដែលកំពុងធ្វើឲ្យស្ថានភាព សុខាភិបាល សាធារណៈកំពុងល្អប្រសើរឡើងវិញ។

នៅក្នុងកិច្ចប្រជុំ ដែលត្រូវបានចូលរួម ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអ៊ីតាលី លោក Daniele Franco បានប្រកាសថា ការព្យាករណ៍ផ្សេងទៀត គឺនឹងអាចធ្វើឡើងជាបន្តបន្ទាប់ ដោយធនាគារកណ្តាល នៃប្រទេសអ៊ីតាលី នាថ្ងៃទី១៦ ខែកក្កដាខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top