សិល្បៈ និង កម្សាន្ត

កម្រឃើញណាស់ លើកនេះ សារ៉ាយ សក្ខណា បង្ហោះរូបសិចស៊ី មួយសន្លឹក ផ្អើលអ្នកគាំទ្រ

ភ្នំពេញ ៖ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានទស្សនិកជន អ្នកគាំទ្រ ស្គាល់យ៉ាងច្បាស់ថា ជាតារាសម្ដែងស្រី និយមសម្ដែង តួទឹកភ្នែក ស្រគត់ស្រគំ សុភាពរាបសារ ។ ហើយសូម្បី តែការតុបតែង ស្លៀកពាក់ ក្រៅកាមេរ៉ាវិញនោះ ក៏មិនដែលឃើញតារាស្រីកូនពីររូបនេះ បង្ហាញភាពសិច ស៊ីឱ្យអ្នកគាំទ្រ ឃើញដែរ ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ សារ៉ាយ សក្ខណា ហាក់ដូចជាហ៊ានបង្ហោះរូបថត បែបស៊ីវិល័យ និងសិចស៊ី នៅលើបណ្ដាញសង្គមរបស់នាង ដែលការណ៍នេះ បានធ្វើឱ្យអ្នកគាំទ្រចម្លែកចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

តួយ៉ាង កាលលពីពេលថ្មីៗនេះ តារាស្រីជួរមុខរូបនេះ បានបង្ហោះរូបថតយ៉ាងសិចស៊ីមួយ សន្លឹកនៅលើបណ្ដាញ សង្គមហ្វេសប៊ុករបស់នាង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ ពោលពាក្យសរសើរ មិនដាច់ពីមាត់ឡើយ។

រូបថតមួយសន្លឹកនោះដែរ គឺជាសកម្មភាពនៅអាងហែលទឹក ដោយ សារ៉ាយ សក្ខណា បានស្លៀកឈុតប៊ីគីនី យ៉ាងស្រស់ស្អាត បញ្ចេញដើមទ្រូងមូលក្លំ និងរាងដ៏ស្រឡូន មើលមិនដឹងឡើយថា នាងមានប្ដី និងមានកូនពីរនាក់រួចទៅហើយនោះទេ ។

គួរឱ្យដឹងដែរថា តារាសម្តែង សម្បុរ ខ្មៅស្រអែមរាង ខ្ពស់ ស្រឡះ អ្នកនាង សារ៉ា យ សក្ខណា បានចូលរោងការជាមួយ កូនកំលោះមក ពីសហរដ្ឋអាមេរិក លោក កែវ ប៊ុនមេត្រី កាលពីខែធ្នូ ឆ្នាំ២០១៣ ។ ហើយបច្ចុប្បន្ននេះ នាង និងស្វាមី បានទទួលចំណងដៃកូនពីរនាក់ និងកំពុងរស់នៅយ៉ាងសុខសាន្ត លើទឹកដីសហរដ្ឋអាមេរិក ៕

ដោយ៖ ម៉ានី

Most Popular

To Top