សិល្បៈ និង កម្សាន្ត

វ៉ាន់ ម៉ូនិច កំពុងរស់នៅសោយសុខ​ លើគំនរទ្រព្យសម្បត្តិ លែងឈឺឆ្អាល រឿងការងារសិល្បៈ

ភ្នំពេញ ៖ អស់រយៈពេលជាច្រើន ឆ្នាំណាស់មកហើយ ដែលអតីតតារាសម្ដែងស្រី វ៉ាន់ ម៉ូនិច បានផ្អាកពីសិល្បៈ. និងកំពុងរស់នៅយ៉ាង មានសុភមង្គលបំផុត លើគំនរទ្រព្យសម្បត្តិ ព្រមទាំងមានងារជាជំទាវទៀតផង ។

អតីតតារាសម្ដែងស្រីធ្មេញ ជំពើសខាងលើ បានប្រឡូកក្នុងសិល្បៈនាអំឡុងឆ្នាំ ២០១២ ដោយបានកសាងស្នាដៃតាមរយៈភាពយន្តដូចជា “គំនុំ ស្នេហ៍ ចាស់” “ផ្កា រីក ក្នុង ចិត្ត” “សំឡាញ់” ជាដើម ។ ហើយក្រៅពីនេះ នាងក៏បានលេចមុខនៅក្នុង MV ជាច្រើនទៀត រហូតទទួលបានការគាំទ្រច្រើន និងឈរលើតារាង តារាសម្ដែងស្រីល្បីៗក្នុងប្រទេសផងដែរ ។

យ៉ាងណាក៏ដោយភាពល្បីល្បាញរបស់ វ៉ាន់ ម៉ូនិច បានអូសបណ្ដាយមួយរយៈខ្លី ស្រាប់តែនៅកំលុងឆ្នាំ ២០១៤ នាងបានទទួលរងនូវរឿងអាម៉ាសបំផុតមួយ ដោយមានជនអនាមិកបានយករូបថតស្រាតចំនួនពីរសន្លឹករបស់នាង ទៅបង្ហោះ នៅលើបណ្ដាញសង្គម ហើយពេលនោះ នាងក៏បានទទួលស្គាល់ដែរថា ជារូបរបស់នាង ១០០ភាគរយ ហើយនាងសន្និដ្ឋានថា ជនដែលបង្ហោះនោះគឺជាអតីមិត្តប្រុសរបស់នាង ដែលជាថៅកែលក់រថយន្តនៅម្ដុំព្រែកលាភ ។

ក្រោយពីផ្ទុះរឿងអាស្រូវ ស្រាប់តែវត្តមានរបស់ វ៉ាន់ ម៉ូនិច បានបាត់ពីពិភពសិល្បៈសូន្យឈឹង ប៉ុន្តែមួយរយៈខ្លីក្រោយមក ស្រាប់តែទទួលដំណឹងថា នាងបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយបុរសអ្នកជំនួញម្នាក់ឈ្មោះ ជា លាង ហុង និងក្រោយមក បានទទួលគោរមងារជាឧកញ៉ាទៀតផង ។

បច្ចុប្បន្នអតីតតារាស្រី ដែលលារឈប់ពីសិល្បៈ ដោយសាររឿង អាស្រូវរូបនេះ កំពុងរស់នៅយ៉ាងមានសុភមង្គលបំផុត ជាមួយស្វាមី ដោយទទួលបានចំណង ដៃកូនប្រុសគួរឱ្យស្រឡាញ់ ចំនួនពីរនាក់ ។

ជារឿយៗ ម៉ូនិច ក៏បានបង្អួតពីក្ដីសុខរបស់នាង និងទ្រព្យសម្បត្តិដូចជា ផ្ទះវីឡាដ៏ស្កឹមស្កៃ រថយន្តស៊េរីទំនើបជាច្រើនគ្រឿងឆ្លាស់គ្នា ដូចជា រថយន្ត Lexus LX570, BMW i8, Mclaren និង Toyota alphard ជាដើម ៕

ដោយ៖ ម៉ានី

Most Popular

To Top